• 2020-11-23 02:45:07
  • បាល់ទាត់

បង្ហាញ​ជិត​បាន​ដឹង​ច្បាស់ Firmino ស៊ុត​ខ្វះ​តែ​១​​សង់ទីម៉ែត្រ​ទៀត​ចូល​ទី

  • 2020-11-23 02:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ Goal Line បាន​បដិសេធ​គ្រាប់​​បាល់​មួយ​គ្រាប់​របស់ Roberto Firmino ក្នុង​ការ​ប្រកួត​រវាង Liverpool និង Leicester City កាល​ពី​ម្សិលមិញ ដោយ​​សំអាង​​ថា គ្រាប់​នោះ​ខ្វះ​១​សង់ទីម៉ែត្រ​ទៀត​​បាន​ឆ្លង​ខ្សែ។

ក្នុង​ការ​ប្រកួត​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​បាន​ព្យាយាម​ទាត់​សំដៅ​ទី​នៅ​នាទី​៧៧ ប៉ុន្តែ​បាល់​នោះ​​បាន​ទៅ​បុក​បង្គោល​ទី​​ឡង​មក​វិញ។ បន្ទាប់​មក​ខ្សែ​ការពារ Leicester បាន​ខំ​ទាត់​ផ្ដាច់​តែ​មិន​ដាច់ មកដល់​ជើង​របស់ Sadio Mane ទាត់​មួយ​ជើង​ទៀត​ត្រូវ​អ្នក​ចាំ​ទី​ជួយ​បាន។

តាម​រយៈ​វីដេអូ​បច្ចេកវិទ្យា​បាន​បង្ហាញ​ថា ការ​ទាត់​ជើង​ដំបូង​របស់ Firmino នៅ​សល់​តែ​១​សង់ទីម៉ែត្រ​ទៀត​ប៉ុណ្ណោះ​បាល់​នឹង​ឆ្លង​ផុត​​ខ្សែ​ទី។ យ៉ាងណា ត្បិត​ខកខាន​ឱកាស​នេះ Firmino នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន​ដដែល​នៅ​នាទី​៨៦ ដែល​ជា​គ្រាប់​ទី​៣​របស់ Liverpool។

បញ្ចប់​ការ​ប្រកួត​ហង្សក្រហម​បាន​យក​ឈ្នះ Leicester ៣-០ ឈរ​លេខ​២​ក្នុង​តារាង​ពិន្ទុ Premier League មាន​២០​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Spurs ដែល​នៅ​កំពូល​តារាង៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់