- 2020-11-21 04:58:53
- បាល់ទាត់
គ្រូ Barca ៖ AT Madrid ជាក្រុមប្រជែងពានខ្លាំង មើលស្រាលមិនបានទេ
- 2020-11-21 04:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Barca ៖ AT Madrid ជាក្រុមប្រជែងពានខ្លាំង មើលស្រាលមិនបានទេ
ចន្លោះមិនឃើញ
លោក Ronald Koeman អ្នកចាត់ការក្រុម FC Barcelona បានអះអាងថារដូវកាលនេះ ក្រុម Atletico Madrid ជាក្រុមប្រជែងពានរង្វាន់ល្អមួយ ដែលមិនអាចមើលស្រាលបាននោះទេ។
ក្រុមអ្នកមានបុណ្យនឹងត្រូវប្រកួតជាមួយក្រុម Atletico Madrid នៅរាត្រីនេះ សម្រាប់ការប្រជែង៣ពិន្ទុយ៉ាងសំខាន់។ Barcelona បើករដូវកាលមកនេះមិនបានល្អនោះទេ ដោយបច្ចុប្បន្នពួកគេស្ថិតនៅចំណាត់ថ្នាក់ក្រោម Top4 ទៅហើយ។ តែបើទោះជាយ៉ាងនេះក្ដី លោក Koeman នៅតែមានទំនុកចិត្តថានៅពេលខាងមុខក្រុមរបស់លោកនៅតែល្អប្រសើរឡើងវិញមិនខាន។
ទាក់ទងនឹងក្រុម AT Madrid វិញ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិហុល្លង់ខាងលើបាននិយាយថា៖ “វាការប្រកួតសំខាន់នៅរាត្រីនេះ ហើយយើងត្រូវការលទ្ធផលល្អ។ រដូវកាលនេះ នៅសល់ពេលច្រើនទៀត និងរឿងជាច្រើនអាចកើតឡើង។ ពួកគេជាក្រុមប្រយុទ្ធដើម្បីពានរង្វាន់នៅរដូវកាលនេះ។ យើងត្រូវតែលេងឱ្យល្អបំផុតទើបអាចយកឈ្នះលើពួកគេបាន”៕