/5fb67b35d2db5_1605794580_medium.jpg)
- 2020-11-19 14:06:38
- បាល់ទាត់
Messi៖ ខ្ញុំហត់ណាស់ ហត់ចំពោះការក្លាយជាបញ្ហាគ្រប់យ៉ាងនៅក្លឹប
- 2020-11-19 14:06:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi៖ ខ្ញុំហត់ណាស់ ហត់ចំពោះការក្លាយជាបញ្ហាគ្រប់យ៉ាងនៅក្លឹប
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បាននិយាយឆ្លើយតបនឹងពាក្យរិះគន់របស់អតីតភ្នាក់ងាររបស់ខ្សែប្រយុទ្ធបារាំង Antoine Grieznmann ថា ខ្លួនមានអារម្មណ៍ហត់ណាស់ចំពោះការក្លាយជាបញ្ហាគ្រប់យ៉ាងនៅក្នុងក្លឹប។
កាលពីពេលថ្មីៗនេះ លោក Eric Olchats បានយល់ឃើញថា ដោយសារតែ "ភាពផ្ដាច់ការ" របស់ Messi ទើបធ្វើឲ្យ Griezmann មានការលំបាកក្នុងការសម្របខ្លួននៅ Barcelona។
Messi បានបកទៅវិញថា៖ " រឿងពិតគឺវាអញ្ចេះ ខ្ញុំហត់ណាស់ នៅពេលដែលក្លាយជាបញ្ហាគ្រប់យ៉ាងនៅក្លឹប។ លើសពីនេះទៀត ក្រោយជិះយន្តហោះ ១៥ម៉ោងហើយ នៅមានអាជ្ញាធរពន្ធដារនៅចាំខ្ញុំទៀត។ វាពិតជាគួរឲ្យក្ដៅក្រហាយណាស់ " ។
ក្នុងឆ្នាំនេះដែរ Messi បានបង្ហាញក្ដីមិនសប្បាយចិត្ត ដោយមានបំណងផ្លាស់ទ្រនំចេញពី Barca តែត្រូវបរាជ័យដោយសារតែរឿងថ្លៃផ្ដាច់កុងត្រាជាង ១ពាន់លានដុល្លារ៕