• 2020-11-19 02:16:55
  • បាល់ទាត់

Messi ​៖ ​ខ្ញុំ​ហត់​ដែល​តែងតែ​ត្រូវ​គេ​បន្ទោស​គ្រប់​ពេល​ហើយ​

  • 2020-11-19 02:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ខ្លួន​ហាក់​ដូចជា​ហត់​នឿយ​ហើយ​ក្នុង​ការ​ដែល​ត្រូវ​គេ​បន្ទោស​និង​ដាក់​បន្ទុក​គ្រប់​រឿង​តែ​ម្ដង ដែល​កើត​ឡើង​នៅ​ក្រុម FC Barcelona ​។

​ប្រធាន​ក្រុម​ខាង​លើ​នេះ ​បាន​ត្រលប់​មក​អេស្ប៉ាញ​វិញ​ហើយ ​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ត្រៀម​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​។ អំឡុង​ពេល​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ El Prat ​មាន​អ្នក​កាសែត​ជា​ច្រើន​បាន​សួរ​ទាក់ទង​នឹង​រឿង​របស់​រូបគេ​នៅ​ក្រុម Barcelona ​និង​ទាក់ទង​ជាមួយ​សម្ដី​របស់​ភ្នាក់ងារ Griezmann ​ផង​ដែរ។ ​ភ្នាក់ងារ​របស់ Griezmann ​ធ្លាប់​អះអាង​ថា Messi ​នេះ​ជា​អ្នក​បង្ក​រឿង​និង​ដើម​ហេតុ​នៅ Barcelona ​​ទាំង​អស់។

ចំពោះ​រឿង​នេះ​ដែរ Messi ​ដែល​ជា​សាមី​ខ្លួន​បាន​អះអាង​ថា​យ៉ាង​ខ្លី​ថា​៖ “ខ្ញុំ​ហត់​នឿយ​ដែល​តែងតែ​ត្រូវ​គេ​បន្ទោស​គ្រប់​រឿង​ទាំង​អស់”។ ដោយ​នេះ​បាន​បញ្ជាក់​ថា​រូបគេ​ពិត​ជា​ធុញទ្រាន់​មែនទែន​ហើយ ​ក្នុង​ការ​ដែល​ត្រូវ​គេ​សួរ​នាំ​ជា​រឿយ​ៗ​មក​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់