• 2020-11-17 11:00:28
  • បាល់ទាត់

អ្នកចាំទី​ Arsenal៖ ទោះ​ Ozil អត់​បាន​ចូល​លេង​ តែ​គេ​នៅ​តែ​ស្មោះត្រង់​នឹង​ក្លឹបដដែលហ្នឹង

  • 2020-11-17 11:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំ​ទី​ក្លឹប​ Arsenal កីឡាករ​ Bernd Leno បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទោះ​ខ្សែ​បម្រើ​ Mesut Ozil មិន​បាន​ចូល​លេង​រហូត​ដល់​ឆ្នាំ​ក្រោយ​ តែ​គេ​នៅ​តែ​ស្មោះត្រង់​ និង​ចូល​រួម​ចំណែក​ជា​មួយ​ក្លឹប​។

Leno បាន​និយាយ​ថា​៖" Ozil ច្បាស់​ណាស់​គេ​នៅ​តែ​ស្មោះ​ត្រង់​ និង​ចូល​រួម​ចំណែក​ជា​មួយ​ពួក​យើង​រហូត​មក​។ គេ​នៅ​តែ​មក​ហ្វឹកហាត់​ដូច​រាល់ដង​អញ្ចឹង​ "។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖" យ៉ាង​ម៉េច​ក៏​ដោយ​វា​ពិត​ជា​គួរ​សោកស្ដាយ​ហើយ​ ដែល​រឿង​នេះ​កើត​លើ​គេ​ តែ​យ៉ាង​ណា​គេ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ល្អណាស់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ozil ត្រូវ​បាន​អ្នក​ចាត់​ការ​ក្លឹប​ ដក​បេក្ខភាព​មិន​ឲ្យ​ចូល​រួម​ការ​ប្រកួត​នៅ​ UEFA Europa League និង​ Prermier League នៅ​រដូវ​កាល​មួយ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់