- 2020-11-16 03:09:15
- បាល់ទាត់
Messi នឹងបាន៣០លានផោនងាយៗពី Barca ដោយសារលក្ខខណ្ឌពិសេសមួយ
- 2020-11-16 03:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi នឹងបាន៣០លានផោនងាយៗពី Barca ដោយសារលក្ខខណ្ឌពិសេសមួយ
ចន្លោះមិនឃើញ
ក្លឹប Barcelona នឹងត្រូវបង់ឲ្យ Lionel Messi ៣០លានផោនសម្រាប់ប្រាក់បន្ថែមលើកទឹកចិត្តចំពោះការស្មោះត្រង់ជាមួយក្លឹបនៅរដូវក្ដៅក្រោយ ប្រសិនជាគេចេញពីក្លឹប។
អនាគតរបស់ Messi ជាមួយ Barcelona នៅតែស្រពិចស្រពិល ខណៈកុងត្រារបស់គេបច្ចុប្បន្នគ្រោងនឹងអស់នៅបំណាច់ខែមិថុនាឆ្នាំក្រោយ។ យោងតាម ESPN ឲ្យដឹងថា ពេលដែលកីឡាករសញ្ជាតិអាហ្សង់ទីនបន្ថែមកុងត្រារយៈពេល៤ឆ្នាំកាលពីឆ្នាំ២០១៧ ក្នុងកិច្ចសន្យានោះបានបញ្ចូលលក្ខខណ្ឌនូវទឹកប្រាក់៦០លានផោន ដែលជាប្រាក់បន្ថែមលើកទឹកចិត្តចំពោះការស្មោះត្រង់ជាមួយក្លឹប។
ត្រង់ចំនុចនេះមានន័យថា ប្រសិនបើកីឡាករវ័យ៣៣ឆ្នាំអាចបន្តនៅជាមួយក្លឹបរហូតអស់កុងត្រា នោះ Barca នឹងផ្ដល់ប្រាក់លើកទឹកចិត្ត៦០លានផោន។ Messi ទទួលបាន៣០លានផោនរួចទៅហើយកាលពីខែ កុម្ភៈកន្លងទៅ ហើយគេគ្រោងទទួលបានប្រាក់ពាក់កណ្ដាលទៀតពេលដែលកុងត្រាត្រូវបញ្ចប់។
យ៉ាងណាមិញ ប្រសិនបើ Messi ចេញពី Barcelona នៅខែមករាខាងមុខ គេនឹងមិនទទួលបាន៣០លានផោនដែលនៅសល់ឡើយ៕