• 2020-11-12 13:49:53
  • បាល់ទាត់

កីឡាករ​ឈុត​ធំ​ Barca ជា​ច្រើន​មិន​ព្រម​កាត់​ប្រាក់​ជួយ​ក្លឹប​

  • 2020-11-12 13:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​បរាជ័យ​ក្នុង​ គម្រោង​កាត់​ប្រាក់​ខែ​កីឡាករ​ឈុត​ធំ​ ៣០% ក្រោយ​ពី​មាន​ប្រជុំ​ដ៏​តឹងតែង​​ផ្ទៃ​ក្នុង​ក្លឹប​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹបផ្ទាល់​តែ​ម្ដង។

ក្លឹប​នេះ​​គ្រោង​​សន្សំ​ទឹកប្រាក់​ជាង​ ២២៣លាន​ដុល្លារ​ ដោយ​បាន​កាត់​ពី​ប្រាក់​ខែ​កីឡាករ​ខាង​លើ​ ដើម្បី​ជួយ​ស្ដារ​ដល់​សេដ្ឋកិច្ច​ក្លឹប​ ដែល​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ក្នុង​កំឡុង​ពេល​កូវីដ-១៩ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក។

យ៉ាង​ណា​មិញ​ គម្រោង​នេះ​មិន​ត្រូវ​បាន​ឯកភាព​ពី​ កីឡាករ​ឈុត​ធំ​ជា​ច្រើន​ ដោយ​ពួក​គេ​ត្រូវ​ការ​មូលហេតុ​បន្ថែម​ និង​ប្រជុំ​ពិភាក្សាបន្តរហូត​ដល់​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ខាង​មុខ​។

គិត​មក​ទល់​នឹង​ពេល​នេះ​ មាន​តែ​កីឡាករ​ឈុត​ធំ​ ៤​រូប​ប៉ុណ្ណោះ​ ដែល​ចូល​រួម​ជា​មួយ​ក្លឹប​ ដែល​មាន​ដូច​ជា​ អ្នក​ចាំ​ទី​អាល្លឺម៉ង់ Ter Stegen ខ្សែ​បម្រើ​ហុល្លង់ De Jong ខ្សែការពារ​បារាំង Lenglet និង​ខ្សែការពារ​កាតាឡាន់ Pique៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់