• 2020-11-12 04:03:43
  • បាល់ទាត់

Teves រៀប​ឲ្យ Messi, Ronaldo និង Rooney លេង​ជាមួយ​គ្នា​សម្រាប់​១១​ល្អ​បំផុត

  • 2020-11-12 04:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Carlos Teves បាន​ជ្រើសរើស​​កីឡាករ​ចេញ​ពី​ក្លឹប Manchester United ជា​ច្រើន​ដែល​ជា​​អតីត​មិត្តរួម​ក្រុម​សម្រាប់​​ជម្រើស​១១​នាក់​ល្អ​បំផុត​របស់​ខ្លួន។

យ៉ាងណាមិញ អតីត​កីឡាករ​របស់ West Ham និង Juventus មិន​បាន​រើស​កីឡាករ​ចេញ​ពី​ក្លឹប Manchester City ណា​ម្នាក់​ឡើយ ត្បិត​ធ្លាប់​លេង​នៅ Etihad។ Teves បច្ចុប្បន្ន​​កំពុង​ប្រកប​អាជីព​នៅ Boca Juniors ដែល​ជា​ក្លឹប​យុវជន​របស់​ខ្លួន។

ថ្មី​​ៗ​នេះ​អតីត​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​បាន​សាកសួរ​ពី​កីឡាករ​ល្អ​បំផុត ដែល​គេ​ធ្លាប់​លេង​ជាមួយ។ កីឡាករ​វ័យ​៣៦​ឆ្នាំ​​បាន​ឆ្លើយ​ថា៖ "ប្រសិន​បើ​ខ្ញុំ​​ចូលនិវត្តន៍​ហើយ​ផ្គុំ​ពួក​គេ​ជាមួយ​គ្នា​សម្រាប់​ការ​ប្រកួត​លា​គ្នា​មួយ ក្រុម​របស់​ខ្ញុំ​មាន៖ Gianluigi Buffon, Hugo Ibarra, Rio Ferdinand, Gabriel Heinze, Patrice Evra សម្រាប់​តំបន់​ខាង​ក្រោម។ Paul Scholes, Andrea Pirlo, Paul Pogba លេង​​បម្រើ និង Cristiano Ronaldo, Lionel Messi និង Wayne Rooney។ ហើយ​ខ្ញុំ​សុខចិត្ត​អង្គុយ​បម្រុង"។

Teves បាន​មក​ដល់​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៦ ចុះ​កុងត្រា​ជាមួយ​West Ham ជាមួយ​​មិត្តរួម​ជាតិ Javier Mascherano។ បន្ទាប់​មក​​ផ្លាស់​ទៅ Man Utd, Man City, Juventus, Shanghai Shenhua ចុងក្រោយ Boca Juniors៕​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី