- 2020-11-11 14:11:39
- បាល់ទាត់
ប្រធាន Lyonថា Depay នឹងមិនចេញពីក្លឹបឡើយ នៅរដូវកាលនេះ
- 2020-11-11 14:11:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន Lyonថា Depay នឹងមិនចេញពីក្លឹបឡើយ នៅរដូវកាលនេះ
ចន្លោះមិនឃើញ
លោក Jean Michel Aulas ប្រធានក្លឹប Lyon បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Memphis Depay ខ្សែបម្រើ Houssem Aouar ខ្សែប្រយុទ្ធ Moussa Dembeleនឹងមិនចាកចេញពីក្លឹបរបស់លោកទេ នៅរដូវកាលទិញដូរកីឡាករនៅដើមឆ្នាំ២០២១ នេះ។
លោក Jean បាននិយាយថា៖" នៅក្លឹបយើងនេះមានកីឡាករបរទេសច្រើនណាស់ រាប់បញ្ចូលទាំង Depay ដែលជាប្រធានក្រុមផ្ទាល់។ ខ្ញុំមិនមែនចូលចិត្តគេអីនោះទេ តែខ្ញុំគិតថាគេអាចជួយក្លឹបយើងបានច្រើន "។
លោកបានបន្តថា៖" យ៉ាងណាក៏ដោយ យើងមិនទុកឲ្យគេលេងឲ្យយើងរហូតដាច់កុងត្រាទេ ហើយខ្ញុំក៏ច្បាស់ដែរថា គេក៏មិនទៅចោលក្លឹបយើងនៅពេលខាងមុខនេះដែរ រាប់បញ្ចូលទាំងកីឡាករ Aouar និងកីឡាករ Dembele ផងដែរ "។
គួរបញ្ជាក់ផងដែរថា Deapy ត្រូវបានពាក្យចចាមអារ៉ាមធ្លាប់និយាយថា Barca ចង់បានកីឡាកររូបនេះរហូតមក រីឯខ្សែប្រយុទ្ធរូបនេះវិញក៏ធ្លាប់និយាយដាក់ក្លឹប Lyon ថា ខំប្រឹងប្រែងទៅទាន់គេលេងនៅក្លឹបមួយនេះ រហូតដល់អស់កុងត្រា៕