• 2020-11-11 11:18:31
  • បាល់ទាត់

Koeman គិត​ថា Barca ជា​ក្រុម​ខ្លាំង​នៅ​ពេល​មាន Messi ឬ ពេល​អត់​ Messi?

  • 2020-11-11 11:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Barcelona លោក Ronald Koeman បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​របស់​លោក​ជា​ក្រុម​ដ៏​ល្អ​នៅ​ពេល​ដែល​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ជា​ជាង​ពេល​អត់​វត្តមាន​កីឡាករ​រូប​នេះ​។

លោក​ Koeman បាន​និយាយ​ថា៖ " Messi បាន​បង្ហាញ​ខ្ញុំ​ថា គេ​ជា​មនុស្ស​ដែល​ចង់​ឈ្នះ​ ចង់​ក្លាយ​ជា​កីឡាករ​ឆ្នើម​ជាង​គេ និង​ចង់​បន្ត​ជា​កីឡាករ​ល្អ​ជាង​គេ ទោះ​ជា​គេ​មាន​បញ្ហា​ជា​ក្លឹប​ក៏​ពិត​មែន " ។

បុរស​ជនជាតិ​ហុល្លង់​រូប​នេះ​បាន​បន្ត​ថា៖ " Barca ជា​ក្លឹប​ដ៏​ល្អ​មួយ​នៅ​ពេល​មាន​ Messi ជា​ជាង​ដែល​ពេល​អវត្តមាន​កីឡាករ​អាហ្សង់ទីន​រូប​នេះ " ។

សូម​ជម្រាប​ផង​ដែរ​ថា Messi ត្រូវ​បាន​គេ​យល់​ឃើញ​ថា​មាន​បញ្ហា​ជាមួយ​ក្លឹប រហូត​ដល់​ថ្នាក់​ចង់​ដើរ​ចេញ​កាល​ពី​ពេល​កន្លង​មក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី