• 2020-11-11 11:27:10
  • បាល់ទាត់

Wilshere៖ ទោះ​ Arsenal ផាត់​ខ្ញុំ​ចេញ​ក៏​ដោយ ក៏​ខ្ញុំ​មិន​សុខ​ចិត្ត​លេង​ឲ្យ Spurs ដែរ

  • 2020-11-11 11:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អង់គ្លេស​កីឡាករ Jack Wilshere បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទោះ​ជា​ Arsenal លក់​រូប​គេ​ក៏​ដោយ​ ក៏​គេ​មិន​អាច​ដាច់​ចិត្ត​ទៅ​លេង​ឲ្យ​ក្លឹប Tottenham Hotspur ដែរ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​ស្រលាញ់ Mourinho គាត់​ល្អ​ណាស់ តែ​ខ្ញុំ​មិន​អាច​ចូល​ទៅ​លេង​ក្នុង​ក្លឹប​ហ្នឹង​ទេ " ។

អតីត​កីឡាករ​ឆ្នើម​ប្រចាំ​ជម្រើស​ជាតិ​អង់គ្លេស​បាន​បន្ត​ថា៖ " Spurs នឹង​មិន​បាន​ខ្ញុំ​ទៅ​លេង​ឡើយ។ ទោះ​ជា​ខ្ញុំ​អន់​ចិត្ត​ខ្លះ ពេល​ Arsenal ផាត់​ខ្ញុំ​ចេញ​ ហើយ​ពួក Spurs មក​ចែចូវ​ខ្ញុំ​ហៅ​ខ្ញុំ​ទៅ​លេង ក៏​ខ្ញុំ​មិន​ទៅ​ដែរ ដោយសារ​តែ​ខ្ញុំ​នៅ​តែ​មាន​បេះដូង​នៅ Arsenal '' ។

Wilshere បាន​នៅ​ក្រោម​ដំបូល​របស់ Arsenal រយៈពេល ១០ឆ្នាំ​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៨។ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កាល​ពី​នៅ​ក្មេង តែ​ដោយ​សារ​របួស​យាយី​ខ្លាំង​ពេក ទើប​បណ្ដាល​ឲ្យ Arsenal ដាក់​កីឡាករ​រូប​នេះ​ខ្ចី​ជើង​នៅ​ក្លឹប Premier League ផ្សេង​ៗ​ ហើយ​ចាប់​ពី​ឆ្នាំ២០១៨​មក គេ​លេង​នៅ​រាជធានី​ឡុងដុង​ដដែល​តែ​លេង​នៅ West Ham United៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី