• 2020-11-06 02:13:25
  • បាល់ទាត់

វីដេអូ​កំពុង​ផ្ទុះ​ខ្លាំង Messi ​មិន​ព្យាយាម​រត់​ដណ្ដើម​បាល់​ពី​ដៃ​គូ ​ហាក់​គ្មានអារម្មណ៍លេង

  • 2020-11-06 02:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់មិញ​នេះ ​មាន​វីដេអូ​ខ្លី​មួយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ​ដែល​និយាយ​ពី​សកម្មភាព​របស់ Lionel Messi ​ក្នុង​ការ​ប្រកួត​ទល់ Dynamo Kiev ​។

Messi ​ធ្លាប់​ត្រូវ​បាន​លោក Pep ​ថា​រូបគេ​នឹង​ក្លាយ​ជា​ខ្សែ​ការពារ​ល្អ​បំផុត​នៅ​លើ​លោក​នេះ ប្រសិន​បើ​មិន​លេង​ប្រយុទ្ធ ​ហើយ​ប្ដូរ​ទៅ​ការពារ​វិញ។ តែ​យ៉ាងណាមិញ ​នៅ​យប់មិញ​នេះ​ក្នុង​វីដេអូ ​បាន​បញ្ជាក់​ថា Messi ​ហាក់​មិន​ចង់​ដណ្ដើម​បាល់​ពី​កីឡាករ Kiev ​ឡើយ ​បើ​ទោះ​ជា​បាល់​នោះ​នៅ​មុខ​ខ្លួន​ក៏​ដោយ។ ​

​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បញ្ចេញ​យោបល់​ថា ​នេះ​ដោយសារ​តែ Messi ​ចង់​ចាកចេញ​ពី​ក្រុម Barcelona ​ទៅ​ហើយ ដូច្នេះ​ទើប​បាន​ជា​រដូវ​កាល​ចុង​ក្រោយ​នេះ ​មិន​មាន​អារម្មណ៍​ចង់​លេង​ឡើយ។ មួយ​វិញ​ទៀត​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​រូបគេ​ក៏​បាន​បញ្ជាក់​ថា​ចង់​ចាកចេញ​ទៅ​ក្លឹប​ថ្មី​ដែរ។

ចង់​ដឹង​ថា​វីដេអូ​នោះ ​យ៉ាង​ណា​ទស្សនា​ទាំង​អស់​គ្នា៖

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់