• 2020-11-05 02:34:45
  • បាល់ទាត់

យប់មិញ ​គ្រូ ​Dynamo Kyiv ​ស្ទាក់ Messi ​ទំនង​ជា​សុំ​អាវ​ឬ​អ្វី​ផ្សេង​ក្រោយ​ចប់​ការ​ប្រកួត

  • 2020-11-05 02:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Dynamo Kyiv ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។

​Messi ​បើក​ការ​នាំ​មុខ​មុន​ដោយ​បាល់​ប៉េណាល់​ទី ស្រប​ពេល​គ្រាប់​បាល់​ទី​២​វិញ ​កើត​ឡើង​ដោយ Pique ​នៅ​នាទី​៦៥។ ជ័យជម្នះ​របស់​ក្រុម​អ្នក​មាន​បុណ្យ​សម្រាប់​សប្ដាហ៍​ទី​៣​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ឈរ​នៅ​កំពូល​តារាង ពូល G ​ហើយ។ ​

និយាយ​ពី​ការ​ប្រកួត​នៅ​យប់មិញ​នេះ​វិញ ​នៅ​ពេល​ចប់​ប្រកួត​ទៅ គេ​សង្កេត​ឃើញ​ថា​លោក ​​Mircea Lucescu ​គ្រូ​បង្វឹក​របស់​ក្រុម​ Dynamo Kyiv ​បាន​ដើរ​មក​ហៅ Messi ​ឱ្យ​ឈប់ ​ដើម្បី​និយាយ​គ្នា​បន្តិច​មុន​ចូល​ទៅ​ក្នុង។ ​ក្នុង​ពេល​និយាយ​គ្នា​នោះ​ដែរ ​គេ​អាច​ស្មាន​ដឹង​ថា​លោក Mircea ​ទំនង​ជា​សុំ​អ្វី​មួយ​ពី Messi ​ហើយ​កីឡាករ Barcelona ​ក៏​បាន​ប្រាប់​ថា​ចាំ​ទៅ​យក​នៅ​ខាង​ក្នុង​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់