• 2020-11-03 02:29:01
  • បាល់ទាត់

Ryan Giggs ​ត្រូវ​ឃាត់​ខ្លួន ​ក្រោយ​មិត្ត​ស្រី​ប្ដឹង​ពី​បទ​ប្រើ​ហិង្សា​លើ​រូប​នាង​

  • 2020-11-03 02:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ryan Giggs ​ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​មិត្ត​ស្រី​របស់​លោក​ទាក់ទង​ហៅ​ប៉ូលិស​មក​ដល់​ផ្ទះ​តែ​ម្ដង ​ពី​បទ​ប្រើ​ហិង្សា​លើ​រូបរាង​កាយ។

​រឿង​រ៉ាវ​ខាង​លើ​នេះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ វេលា​ម៉ោង​១០ ម៉ោង​នៅ​អង់គ្លេស ​ក្នុង​ផ្ទះ​របស់​លោក Giggs ​ផ្ទាល់​តែ​ម្ដង។ ​ប៉ូលិស​បាន​ទៅ​ដល់​ភ្លាម ​បន្ទាប់​ពី​ទទួល​បាន​ទូរសព្ទ​របស់​នាង Kate Greville ដែល​ត្រូវ​ជា​មិត្ត​ស្រី​របស់​អតីត​កីឡាករ Man Utd ​ខាង​លើ។ ​Kate Greville ​បាន​ទូរសព្ទ​ទៅ​ប៉ូលិស ​ដើម្បី​រាយការណ៍​ពី​ករណី​ធ្វើ​បាប​រាងកាយ​និង​រំលោភ​ជាក់​ស្ដែង។

​ក្រោយ​ពី​ទៅ​ដល់​ស្ថានីយ​ប៉ូលិស ​និង​ធ្វើ​របាយការណ៍​រួច​រាល់​ហើយ Giggs ​ក៏​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ។ Kate Greville ដែល​បាន​រួម​រស់​ជាមួយ​អ្នក​ចាត់ការ​ជម្រើស​ជាតិ​វែល​ខាង​លើ​នេះ​តាំង​ពី​ឆ្នាំ​២០១៨​នោះ ​បាន​រង​របួស​តិចតួច​ប៉ុណ្ណោះ៕​

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី