• 2020-11-02 04:27:00
  • បាល់ទាត់

អតីត​គ្រូ Barca ​ថា Messi ​ពិបាក​គ្រប់គ្រង ព្រោះ​ក្លឹប​បណ្ដោយ​តាម​ចិត្ត​ពេក​

  • 2020-11-02 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Quique Setien ​អតីត​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​​គឺ​ជា​កីឡាករ​ពិបាក​គ្រប់គ្រង ​ដោយសារ​តែ​ក្លឹប​អ្នក​មាន​បុណ្យ​បាន​បណ្ដោយ​តាម​ចិត្ត​ខ្លាំង​ពេក។

​បុរស​វ័យ​៦២​ឆ្នាំ​បាន​ចូល​ខ្លួន​មក​ជំនួស​តំណែង​របស់​លោក Valverde ​កាល​ពី​ខែ​មករា​ឆ្នាំ​២០២០​កន្លង​ទៅ ប៉ុន្តែ​ដោយសារ​លទ្ធផល​មិន​ល្អ ​និង​ចាញ់​ក្រុម Bayern Munich ​ដល់​ទៅ ​៨-២ ​នៅ UCL ​ផង​នោះ ទើប​ក្លឹប​បាន​សម្រេច​ចិត្ត​ដក​រូប​លោក​ចោល​តែ​ម្ដង។ ដោយ​ការ​ដក​នោះ គឺ​ប្រធាន​ក្លឹប​បាន​ប្រកាស​មុន ពេល​​ផ្ញើ​លិខិត​ផ្លូវការ​ទៅ​លោក Setien ​ថែម​ទៀត​ផង។

​ក្រោយ​ពី​បាត់​មុខ​មួយ​រយៈ​មក​នេះ ​លោក Setien ​ពេល​នេះ​ក៏​ចេញ​មក​និយាយ​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​ដឹក​នាំ​ក្រុម Barcelona ​ថា​៖ “មាន​កីឡាករ​ជា​ច្រើន​មិន​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ទេ ​ហើយ Leo ​ក៏​មាន​ក្នុង​នោះ​ដែរ។ អ្នក​បាន​ចាំ​ហើយ​ថា​គាត់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ហើយ​ខ្ញុំ​ជា​នរណា​ដែល​ព្យាយាម​ផ្លាស់​ប្ដូរ​គាត់? ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ប្រសិន​បើ​ក្លឹប​យល់​ព្រម​តាម​គាត់ ​ហើយ​មិន​បាន​ផ្លាស់​ប្ដូរ​គាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ”៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់