• 2020-10-28 02:29:33
  • បាល់ទាត់

ដំណឹង​សោកស្ដាយ Ronaldo មិន​អាច​លេង​ទល់​នឹង Messi នៅ​យប់​នេះ​ឡើយ

  • 2020-10-28 02:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​របស់​ក្លឹប​ Juventus កីឡាករ Cristiano Ronaldo នឹង​មិន​អាច​លេង​​ទល់​ជាមួយ Barcelona នៅ​ពាន​រង្វាន់ Champions League រាត្រី​នេះ​ឡើយ ដោយ​សារ​តែ​​គេ​បន្ត​តេស្ដ​វិជ្ជមាន​វីរុស​កូរ៉ូណា។

កីឡាករ​វ័យ​៣៥​ឆ្នាំ​បាន​តេស្ដ​វិជ្ជមាន​វីរុស​កូរ៉ូណា​​កាល​ពី​ដើម​ខែ​នេះ ខណៈ​ដែល​គេ​​ទៅ​​​បំពេញ​ភារកិច្ច​ជាមួយ​ជម្រើសជាតិ​ព័រទុយហ្គាល់។ គិត​ទល់​ពេល​នេះ​គេ​ខកខាន​បាន​លេង​២​ប្រកួត​ឲ្យ Juventus ហើយ។

សម្រាប់​ពេល​នេះ​វិញ Ronaldo នឹង​បន្ត​មិន​បាន​លេង​​នៅ​ UCL យប់​នេះ​ម៉ោង​៣:០០​នាទី​ទៀបភ្លឺ ក្នុង​ពូល G ជាមួយ Barcelona នៅ​​​ឯ​កីឡដ្ឋាន Allianz Stadium។ សម្រាប់​ដំណឹង​ខាងលើពិត​ជា​សោកស្ដាយ ព្រោះ​គេ​មិន​អាច​ជួប​ដៃ​គូ​ចាស់ Lionel Messi។

Ronaldo និង​ Messi បាន​បង្កើត​ស្នាដៃ​​ជា​កីឡាករ​ល្អ​ជាង​គេ​​គ្រប់​​ពេល​វេលា អំឡុង​ពេល​ពួក​គេ​លេង​​នៅ La Liga។ ក្នុង​នោះ Ronaldo ឈ្នះ​ពាន Ballon d’Or ៥​ដង ឯ Messi បាន​៦​ដង​ច្រើន​ជាង​គេ​បង្អោះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់