• 2020-10-27 13:11:53
  • បាល់ទាត់

ប្រធាន​ក្លឹប Barca សារភាព​ថា លោក​រារាំង​មិន​ឲ្យ Messi ចាកចេញ

  • 2020-10-27 13:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Josep Maria Bartomeu ប្រធាន​ក្លឹប Barcelona បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​រារាំង​មិន​ឲ្យ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ចាកចេញ​ពី​ក្លឹប​កំឡុង​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​នេះ។

លោក​បាន​លើកឡើង​ថា៖ " គោលដៅ​អាទិភាព​របស់​យើង​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ Messi នៅ​បន្ត​ជាមួយ​ក្លឹប​ក្នុង​គម្រោង​ការ​ថ្មី ដូច្នេះ​ហើយ​ខ្ញុំ​បដិសេធ​រាល់​ការ​ពិភាក្សា​ទាំង​ឡាយ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ថា បង្ខំ​ឲ្យ Messi ចាកចេញ​ពី​ក្លឹប​ដើម្បី​ឲ្យ​ថវិកា​ក្លឹប​រាង​មាន​តុល្យភាព តែ​តាម​ពិត​មិនមែន​ទេ។ យើង​សម្រេច​ចិត្ត​មួយ​ទាំង​ដឹង​ថា​ ត្រូវ​រង​ការ​រិះគន់ ប៉ុន្តែ​បើ​យើង​ឲ្យ Messi ចាកចេញ​នោះ​យើង​ស្មើ​នឹង​ចាញ់ " ។

លោក​បាន​ទម្លាយ​ឲ្យ​ដឹង​ថា នៅ​កាល​ហ្នឹង​មាន​ថ្ងៃ​កំណត់​ឲ្យ Messi ប្រកាស​ថា ចាកចេញ​ ឬ មិន​ចាកចេញ រួច​ទី​បញ្ចប់​ Messi សម្រេច​មិន​ចាកចេញ​។ លោក​ក៏​បន្ត​ថា គ្រប់គ្នា​សុទ្ធ​តែ​ចង់​ឃើញ​កីឡាករ​ក្លឹប​តែ​មួយ​រូប​នេះ​ចូលនិវត្តន៍​នៅ Barcelona៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់