• 2020-10-26 02:10:44
  • បាល់ទាត់

Arsenal ធ្លាក់​ដល់​លេខ​១០ ក្រោយ​ចាញ់ Leicester City

  • 2020-10-26 02:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Jamier Vardy បាន​ផ្លាស់​ប្ដូរ​ចូល​​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ ជួយ Leicester City ឈ្នះ​ក្រៅ​ដី​លើ​ Arsenal កាល​ពី​យប់​មិញ​ពាន Premier League។

Vardy វ័យ​៣៣​ឆ្នាំ​​បាន​ខកខាន​លេង​២​ប្រកួត​ឲ្យ Leicester ដោយ​សារ​តែ​របួស​កំភួន​ជើង ប៉ុន្តែ​ពេល​នេះ​គេ​បាន​ត្រឡប់​មក​កាន់​ទីលាន​ដើម្បី​ជួយ​ក្រុម​វិញ​ហើយ។ គ្រាប់​បាល់​របស់​អតីត​ជម្រើស​ជាតិ​អង់គ្លេស​កើត​ឡើង​​ដោយ​ការ​​តែត​បញ្ចូល​ទី ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម Cengiz Under។

នេះ​គឺ​ជា​គ្រាប់​បាល់​ទី​១១​របស់ Vardy សម្រាប់​ការ​លេង​ទល់​នឹង Arsenal ១២​ប្រកួត​ក្នុង​ Premier League។ ហើយ​វា​ក៏​ជា​ជ័យជម្នះ​លើក​ដំបូង​របស់ Leicester ក្នុង​ផ្ទះ​របស់ Arsenal ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣​ផង​ដែរ។ បរាជ័យ​នេះ​ក្រុម​កាំភ្លើង​ធំ​ធ្លាក់​ដល់​លេខ​១០ ឯ Leicester នៅ​លេខ​៤៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់