- 2020-10-24 05:14:32
- បាល់ទាត់
៩០០ថ្ងៃហើយ Messi ស៊ុតមិនចូល Real ទេ ចុះយប់នេះនៅ El Clasico វិញ
- 2020-10-24 05:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩០០ថ្ងៃហើយ Messi ស៊ុតមិនចូល Real ទេ ចុះយប់នេះនៅ El Clasico វិញ
ចន្លោះមិនឃើញ
ក្រុម Barcelona នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងការប្រកួត El Clasico នៅម៉ោង៩យប់នេះ។
វាជាជំនួប Clasico មួយដែលនឹងគ្មានអ្នកគាំទ្រចូលទស្សនានោះទេ។ ខណៈដែលក្រុមទាំងពីរវិញ ក៏មិនមានទម្រង់លេងល្អឥតខ្ចោះណាស់ណាដែរ។ ជាក់ស្ដែងក្នុងពាន La Liga កន្លងទៅ Barcelona បានចាញ់ Getafe ១-០ ស្របពេល Real Madrid វិញ ចាញ់ Cadiz ១-០ ដូចគ្នា មុនមកប៉ះគ្នាលើកនេះទៀត។
អ្វីដែលគេចាប់អារម្មណ៍ទៀតនោះ Messi ប្រធានក្រុម Barcelona លេងទល់ក្រុម Real Madrid នេះ គឺខកខានរកបានគ្រាប់បាល់ដល់ទៅ៩០០ថ្ងៃមកហើយ។ ដូច្នេះនៅរាត្រីនេះ រូបគេទំនងជាព្យាយាមខ្លាំងមែនទែនហើយ សម្រាប់បញ្ចប់កំណត់ត្រាមិនល្អរបស់ខ្លួនទល់ក្រុម Real Madrid ៕