• 2020-10-23 02:38:28
  • បាល់ទាត់

Bale ចាត់​ទុក​លេង​ប្រកួត​ដំបូង​ៗ​ឲ្យ Spurs ដូច​ជា Pre Season

  • 2020-10-23 02:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale បាន​ចូល​លេង​ប្រកួត​ទី​ពីរ​ឲ្យ Spurs កាល​ពី​យប់​មិញ ហើយ​គេ​រំពឹង​ថា នឹង​យក​ភាព​ល្អ​របស់​ខ្លួន​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

កីឡាករ​សញ្ជាតិ​វែល​​លេង​បាន​៦២​នាទី​​ក្នុង​ការ​ប្រកួត Spurs យក​ឈ្នះ ៣-០ លើ​ក្រុម LASK នៃ​ពាន​រង្វាន់ Europa League កាល​ពី​យប់​មិញ។ វា​គឺ​ជា​ជ័យជម្នះ​ងាយ​ៗ​សម្រាប់ Spurs ប៉ុន្តែ​ Bale ហាក់​ដូច​លេង​ប្រសើរ​ជាង​មុន។ Bale និយាយ​ថា កំពុង​ហ្វឹកហាត់​ខ្លួន​ឯង​ក្នុង​ពេល​វេលា​បច្ចុប្បន្ន​ដូច​ជា​ការ​លេង Pre Season តូច​មួយ ដើម្បី​យក​ភាព​ខ្លាំង​មក​វិញ។

“ខ្ញុំ​​នៅ​រឹង​បន្តិច។ វា​ដូច​ជា​ពេល​វេលា​លេង Pre Season អញ្ចឹង។ ខ្ញុំ​កំពុង​ព្យាយាម​​យក​ល្បឿន​មក​វិញ រីករាយ​នឹង​ការ​ត្រឡប់​មក​កាន់​ទីលាន​វិញ​ជាមួយ​ក្លឹប​​ដ៏​អស្ចារ្យ។ ពេល​ដែល​ខ្ញុំ​​រឹងមាំ​ពេញ​លេញ ខ្ញុំ​នឹង​លេង​ច្បាស់​ជាង​មុន"។ សម្ដី​របស់ Bale។

ការ​ប្រកួត​នេះ​ជា​លើក​ដំបូង​ដែល Bale បាន​ចាប់​ផ្ដើម​ជា​កីឡាករ​ជម្រើស​ដំបូង ដោយ​លេង​បាន​ដល់​វគ្គ​ទី​ពីរ។ គេ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី​៦២ ជំនួស​ចូល​ដោយ Heung-Min Son៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់