• 2020-10-23 02:15:17
  • បាល់ទាត់

Ozil ​គាំទ្រ Arsenal ​តាម​ទូរទស្សន៍ ​ក្រោយ​ត្រូវ​គេ​កាត់​ឈ្មោះ​អត់​ឱ្យ​លេង​

  • 2020-10-23 02:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil ​បាន​បង្ហាញ​ការ​គាំទ្រ​តាម​រយៈ​កញ្ចប់​ទូរទស្សន៍ ​បន្ទាប់​ពី​រូបគេ​មិន​មាន​ឱកាស​បាន​ចូល​លេង​ឱ្យ​ក្រុម Arsenal ​ទៀត​ឡើយ ទាំង​ពាន Europa League ​និង Premier League ​។

​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​លោក Arteta ​បាន​សម្រេច​ដក​ឈ្មោះ Ozil ​ចេញ​ពី​បញ្ជី​ក្រុម​តែ​ម្ដង​សម្រាប់​រដូវ​កាល​នេះ ​ដូច្នេះ​រូបគេ​មិន​មាន​ឱកាស​បាន​ចូល​លេង​ឱ្យ​ក្រុម Arsenal ​ឡើយ។ ​កីឡាករ​ទទួល​បាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ក្នុង​ក្រុម ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​រូប​នេះ ​បាន​ប្រកាស​ថា​ការ​សម្រេច​ចិត្ត​នេះ ​គឺ​មិន​ផ្ដល់​ការ​គោរព​ដល់​រូបគេ​ឡើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្នុង​ចិត្ត​របស់​កីឡាករ​អាល្លឺម៉ង់​នេះ​នៅ​តែ​ស្រលាញ់​កាំភ្លើង​ធំ​ដដែល។

​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​ដែល​ក្រុម Arsenal ​យក​ឈ្នះ​លើ​ក្រុម​ Rapid Vienna ​ក្នុង​លទ្ធផល ២-១ ​គឺ Ozil ​តាមដាន និង Live ​ជាប់​រហូត​តែ​ម្ដង។ ​រូបគេ​បាន​បង្ហោះ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ពេល​ខ្ញុំ​មិន​អាច​គាំទ្រ​នៅ​លើ​ទីលាន​បាន​នៅ​យប់​នេះ ​ខ្ញុំ​នឹង​គាំទ្រ​នៅ​មុខ​ទូរទស្សន៍​ម្ដង”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់