• 2020-10-22 12:23:50
  • បាល់ទាត់

Everton ពិត​ជា​ចូលរួមសោកស្ដាយ​ ចំពោះ​របួស​ដែល​កើត​លើ​ Van Dijik

  • 2020-10-22 12:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti អ្នក​ចាត់​ការ​ក្លឹប​ Everton បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ពិត​ជា​ចូល​រួម​សោកស្ដាយ​ចំពោះ​ខ្សែ​ការពារ​ Liverpool កីឡាករ​ Van Dijik ដែល​មាន​របួស​សរសៃ​ជើង​បែប​នេះ​​។

លោក​បាន​និយាយ​ថា​៖" ក្លឹប​របស់​យើង​ពិត​ជា​ចូល​រួម​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ Dijik ដែល​មាន​របួស​បែប​នេះ​។ ម្នាក់​ៗ​នៅ​នេះ​សុទ្ធ​សង្ឃឹម​ថា​ គេ​នឹង​អាច​ជា​ឆាប់ៗ​" ។

លោក​បាន​បន្ត​ថា​៖" អ្នក​ខ្លះ​ឃើញ​ពួក​ខ្ញុំ​ធ្វើ​អញ្ចឹង​គិត​ថា​ ពួក​ខ្ញុំ​ឌឺដង​ Dijik។ តែ​ពួក​យើង​ធ្វើ​នេះពិតជា​​មិន​មាន​បំណង​អញ្ចឹង​ទេ​ មាន​តែ​ Dijik ទេ​ដឹង​ច្បាស់​ជាង​គេ​ពី​រឿង​នេះ​" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Dijik មាន​របួស​សរសៃ​ជើង​បន្ទាប់​ពី​ប្រទាញ​ប្រទង់​​នឹង​អ្នក​ចាំ​ទី​របស់​ Everton កាល​ពី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​តុលា​ ឆ្នាំ​២០២០​ ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​ចូល​រួម​ការ​ប្រកួត​រហូត​ដល់​ខែ​មេសា​ ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី