• 2020-10-22 08:27:14
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​វ័យ​ចាស់​ជាង​គេ​កំពុង​លេង​នៅ PL តែ​មិនមែន Petr Cech ទេ

  • 2020-10-22 08:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​ធ្វើ​ឲ្យ​ពិភព​បាល់​ទាត់​ភ្ញាក់ផ្អើល ដោយ​បាន​ប្រកាស​​ដាក់​ Petr Ceck ក្នុង​បញ្ជី​កីឡាករ​២៥​ឆ្នាំ​​ត្រូវ​លេង​នៅ Premier League រដូវ​កាល​២០២០-២១។

ក្រុម​តោខៀវ​​បាន​មាន​បញ្ហា​ត្រង់​អ្នក​ចាំ​ទី​របស់​ពួក​គេ។ Kepa Arrizabalaga ដែល​ជា​អ្នក​ចាំ​ទី​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើក​លោក​៧១,៦​លាន​ផោន​កំពុង​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​។ កត្តា​នេះ​​បាន​ធ្វើ​ឲ្យ​លោក Frank Lampard សម្រេច​ចិត្ត​ទិញ Edouard Mendy ដើម្បី​ជួយ​ក្នុង​រដូវ​កាល​ថ្មី។

ជាមួយ​គ្នា​នេះ​ដែរ Lampard ក៏​បាន​​ទាញ Petr Ceck ដែល​​ជា​នាយក​ផ្នែក​បច្ចេកទេស​​​ក្នុង​ក្លឹប​ចូល​ក្នុង​បញ្ជី​កីឡាករ​របស់​លោក​ដែរ ដើម្បី​ទុក​ត្រៀម​បម្រុង​ជួយ។ Petr Ceck បច្ចុប្បន្ន​មាន​វ័យ​៣៨​ឆ្នាំ​​ធ្លាប់​លេង​ឲ្យ Chelsea ពី​ឆ្នាំ​២០០៤ដល់​២០១៥។ យ៉ាងណាមិញ​​គេ​មិន​មែន​ជា​កីឡាករ​វ័យ​ចាស់​ជាង​គេ​ដែល​កំពុង​លេង​នៅ Premier League ឡើយ។

Willy Caballero ​ដែល​ជា​មិត្ត​រួម​ក្រុម​នៅ​ Chelsea ឯណោះ​ទេ​ដែល​​ជា​កីឡាករ​ដែល​មាន​វ័យ​ច្រើន​ជាង​គេ​ ពោល​​៣៩​ឆ្នាំ។ Petr Cech ស្ថិត​នៅ​លេខ​២ ខណៈ Phil Jagielka នៅ​លេខ​៣​​អាយុ​៣៨​ឆ្នាំ តែ​ប្អូន​ខែ Cech៕ ​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់