- 2020-10-22 03:17:07
- បាល់ទាត់
Zidane ថា Real Madrid លេងគ្មានទំនុកចិត្ត ទើបចាញ់ Shakhtar
- 2020-10-22 03:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ថា Real Madrid លេងគ្មានទំនុកចិត្ត ទើបចាញ់ Shakhtar
ចន្លោះមិនឃើញ
Zinedine Zidane បានចំណាយពេលជាងមួយម៉ោងក្នុងសន្និសីទកាសែត បន្ទាប់ពីក្រុមរបស់លោកលេងចាញ់ Shakhtar Donetsk ៣-២ និងនិយាយថា ក្រុមលេងខ្វះទំនុកចិត្ត។
ក្រុមម្ចាស់ជើងឯក Champions League ១៣សម័យបានលេងដោយអវត្តមានកីឡាកររបួស Eden Hazard និងលោក Zidane បានដាក់ Karim Benzema ជាកីឡាករបម្រុង។ យ៉ាងណាក្រុមមួយនេះក៏នៅសល់កីឡាករលំដាប់ៗជាច្រើននាក់ដាក់ឲ្យលេងផងដែរ។
ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិបារាំងនិយាយថា ក្រុមលេងខ្វះទំនុកចិត្តក្នុងការចាប់ផ្ដើមការប្រកួត។ នៅវគ្គទីមួយលោកមិនបានឃើញក្រុមដែលលោកចង់បានឃើញនោះទេ ហើយនេះជាកំហុសរបស់លោក។
“ខ្ញុំត្រូវតែរកដំណោះស្រាយដែលនឹងធ្វើឲ្យពួកយើងខ្លាំងត្រឡប់មកវិញ និងទទួលបានជ័យជម្នះ”។ Zidane បន្ថែម។ Real Madrid ត្រូវមានភារកិច្ចលេងទល់នឹង Barcelona នៅថ្ងៃសៅរ៍សប្ដាហ៍នេះនាកីឡដ្ឋាន Nou Camp។ Real ទើបតែចាញ់ក្រុមឡើងមកថ្មី Cadiz កាលពីសប្ដាហ៍មុន៕