• 2020-10-22 02:23:19
  • បាល់ទាត់

​​អូន​តូច ថា បាន​ឡើង​មក​ប៉ះ​វិសាខា​មិន​មែន​ពឹង​លើ​សំណាង​តែមួយ​មុខ​ឡើយ

  • 2020-10-22 02:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង អាត អូន​តូច ​​បាន​និយាយ​ទាំង​មាន​ទំនុក​ចិត្ត​ថា ក្រុម​របស់​ខ្លួន​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ប៉ះ​វិសាខា​នេះ​មិន​មែន​ជា​​ពឹង​ផ្អែក​លើ​សំណាង​តែ​មួយ​មុខ​ឡើយ។

​ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង នឹង​ប៉ះ​ក្រុម​បាល់ទាត់​វិសាខា​ក្នុង​ព្រឹត្តិការណ៍ Hun Sen Cup 2020 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​វេលា​ម៉ោង ៦:០០ នាទី​ល្ងាច​នេះ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​ទាក់​ទង​ការ​ប្រកួត​នេះ​ អូន​តូច បាន​​និយាយ​ថា «​បាទ​បង​! ក្រុម​បាន​ឡើង​មក​កាន់​វគ្គ​នេះ​មិន​មែន​ពឹង​ផ្អែក​លើ​សំណាង​តែ​មួយ​មុខ​ទេ​។ ត្រូវ​ពឹង​លើ​សំណាង បូក​បញ្ចូល​​សមត្ថភាព​ ទើប​អាច​ឡើង​មក​កាន់​វគ្គ​នេះ​បាន»។

​មុន​ឡើង​មក​កាន់​វគ្គ​នេះ ​ខេត្ត​ព្រៃវែង​បាន​​យក​ឈ្នះ​ក្រុម​ខ្លាំង ​Tiffy Army ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី ៥-៤ បន្ទាប់​ពី​ស្មើ​គ្នា ៤-​៤ ទាំង​ពីរ​ជើង​។ ចំណែក​វិសាខា​​បាន​ទម្លាក់​បឹងកេត​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ដូច​គ្នា​ក្នុង​លទ្ធផល ៤-៣ បន្ទាប់​ពី​ស្មើ​គ្នា​៤-៤ ទាំង​ពីរ​ជើង៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់