• 2020-10-22 02:13:36
  • បាល់ទាត់

City វាយ​បក​ឈ្នះ Porto មែន​ពិត តែ​កីឡាករ​ម្នាក់​របួស​អាច​សម្រាក​ដល់​៦សប្ដាហ៍

  • 2020-10-22 02:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City បាន​វាយ​បក​ឈ្នះ​ Porto ៣-១ ​កាល​ពី​យប់​មិញ ក្នុង​ពាន​រង្វាន់ Champions League។

Porto ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡាករ Luis Diaz។ ប៉ុន្តែ​ City បាន​ព្យាយាម​វាយ​បក​រក​បាន​៣​គ្រាប់​វិញ​ផ្ទួន​ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Sergio Aguero, Ilkay Gundogan និង Ferran Torres។

ប្រកួត​នេះ​ក្រុម​លោក Pep Guardiola អវត្តមាន​កីឡាករ​សំខាន់​ជា​ច្រើន​ដូច​ជា Kevin de Bruyne, Gabriel Jesus, Nathan Ake, Benjamin Mendy និង Aymeric Laporte។ ត្បិត​តែ​ Man City ឈ្នះ​មែន តែ​​ខ្សែ​បម្រើ Fernandinho បាន​រង​របួស​ជើង​អាច​នឹង​ត្រូវ​សម្រាក​ដល់​ទៅ​៤​ឬ​៦​សប្ដាហ៍។

Fernandinho បាន​ប្ដូរ​ចូល​លេង​នៅ​នាទី​៨៥​ទៅ​ហើយ ជំនួស​កីឡាករ​ Rodri។ ប៉ុន្តែ​លេង​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ក៏​របួស​ជើង​ត្រូវ​ប្ដូរ​ចេញ​វិញ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Guardiola បញ្ជាក់​ថា Fernandinho អាច​សម្រាក​ដល់​ទៅ​​១​ខែ​កន្លះ​ឯណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់