• 2020-10-22 01:48:24
  • បាល់ទាត់

គ្រាប់​បាល់ Own Goal របស់ Ajax ជួយ Liverpool បាន​៣​ពិន្ទុ

  • 2020-10-22 01:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​របស់ Premier League ក្រុម​ Liverpool បាន​យក​ឈ្នះ​លើ Ajax ១-០ ដោយ​សារ​គ្រាប់​បាល់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Nicolas Tagliafico សម្រាប់​ការ​ប្រកួត​ដំបូង​នៅ Champions League។

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ Liverpool បាន​អវត្តមាន​ខ្សែ​ការពារ​សំខាន់​របស់​ខ្លួន​​គឺ Virgil van Dijk ដោយ​សារ​របួស​ប្រកួត​ក្នុង​លីគ។ គ្រាប់​បាល់​បាន​កើត​ឡើង​នៅ​នាទី​៣៥​ដោយ​កីឡាករ​របស់ Ajax គឺ Nicolas Tagliafico ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​៣៥។

មើល​តាម​ស្ថិតិ​ក្រុម​ទាំង​ពីរ​មាន​ឱកាស​ទាត់​ចំ​គោល​ដៅ​៦​ដង​ដូច​ ប៉ុន្តែ​សុទ្ធ​តែ​គ្មាន​សំណាង។ ចប់​៩០​នាទី ការ​ប្រកួត​មាន​គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់​ដែល​ជា​បាល់ Own Goal បាន​ជួយ​ហង្សក្រហម​ទទួល​​បាន​៣​ពិន្ទុ​ក្នុង​ពូល D។ ជ័យជម្នះ​នេះ Liverpool ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​​ពូល ខណៈ Atalanta ដែល​ឈ្នះ FC Midtjylland ៤-០ ​កាល​ពី​យប់​មិញ​ជាមួយ​គ្នា​ស្ថិត​នៅ​កំពូល​តារាង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់