• 2020-10-22 01:18:42
  • បាល់ទាត់

​មិន​គួរ​ឱ្យ​ជឿ! ​Real Madrid ​លេង​ចាញ់​ក្រុម​កើត​កូវីដ​១០​នាក់ ​នៅ Champions League ​

  • 2020-10-22 01:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Shakhtar ​ក្នុង​លទ្ធផល ៣-២ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​បើក​ឆាក​យប់មិញ​នេះ​។

​ការ​ប្រកួត​នេះ​ដែរ Shakhtar ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ក្រុម​ខ្សោយ​ជាង​គេ​ហើយ ព្រោះ​កីឡាករ​របស់​ពួកគេ​ជម្រើស​ដំបូង​ដល់​ទៅ​១០​នាក់​ឯ​ណោះ​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ​មិន​អាច​ចូល​លេង​បាន។ ​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ក្រុម Real Madrid ​លេង​នៅ​ដី​ខ្លួន​ឯង​បែរ​ជា​ទម្រង់​លេង​មិន​ល្អ​ទៅ​វិញ ពោល​គឺ​ត្រូវ​ក្រុម Shakhtar ​នាំ​មុខ​មុន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ។

ក្រោយ​ពី​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​នោះ​ហើយ ទើប​ពួកគេ​ព្យាយាម​សម្រុក​វិញ​រហូត​បាន​២​គ្រាប់​។ ចប់​ការ​ប្រកួត Real Madrid ​បាន​បរាជ័យ​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​ក្នុង​លទ្ធផល ​៣-២៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់