• 2020-10-20 08:09:52
  • បាល់ទាត់

​​ប៉ះ​គ្នា​ចុង​​ក្រោយ​នៅ​​ Hun Sen Cup ភ្នំពេញ​ក្រោន ក្អួត​ឈាម​របស់​ ណាហ្គា ចុះ​ស្អែក​ ?

  • 2020-10-20 08:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វេលា​ម៉ោង ៦:០០ នាទី​ស្អែក​នេះ​ក្រុម​បាល់ទាត់ ​ភ្នំពេញ​ក្រោន នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់ ណាហ្គាវើល នៅ​​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ Hun Sen Cup 2020 លើក​ទី​១៤ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

​គិត​ត្រឹម​ឆ្នាំ​​២០១៨ មក​ដល់​ពេល​​​នេះ​ ក្រុម​បាល់ទាត់​ណាហ្គាវើល ​ចាញ់ ភ្នំពេញ​ក្រោន​ តែ​មួយ​លើក​ប៉ុណ្ណោះ ពោល​គឺ​ចាញ់​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល ២០២០​ នេះ​ឯង ដោយ​លទ្ធផល ១-០ ។ ​ប៉ុន្តែ​​សម្រាប់​ចំនួន​នៃ​ការ​ប៉ះ​គ្នា​ចុង​ក្រោយ​គិត​ត្រឹម​ឆ្នាំ​២០១៨គឺ ណាហ្គាវើល ​ធ្វើ​បាន​ល្អ​ជាង ពោល​គឺ​ប៉ះ​គ្នា​៦ លើក ណាហ្គា ឈ្នះ ៣ ស្មើ​គ្នា​២ និង​ភ្នំពេញ​ក្រោន​ឈ្នះ​១​លើក​។

​​រំលឹក​ថា​ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ចុង​ក្រោយ​ក្នុង​ពាន Hun Sen Cup ​នៅ​ឆ្នាំ​២០១៧ ដែល​ពេល​នោះ​ ណាហ្គាវើល ​ធ្លាប់​បាន​ទម្លាក់​ ភ្នំពេញ​ក្រោន វគ្គ ៨ ក្រុម​ចុង​ក្រោយ ៣-១ ( ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង ) ​មុន​ពេល​ឡើង​ទៅ​​ទម្លាក់​​បឹង​កេត​នៅ​វគ្គ​៤ ក្រុម​ចុង​ក្រោយ​ដោយ​លទ្ធផល ៤-២ ( សរុប​លទ្ធផល​ទាំង​ពីរ​ជើង​ ) ​រួច​ពួក​គេ​ក៏​បន្ត​ឡើង​ទៅ​ប៉ះ ស្វាយរៀង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ប៉ុន្តែ​ចាញ់​ស្វាយរៀង ៣-០ ​​ដែល​​គ្រាប់​បាល់​របស់​​ស្វាយរៀង​ ពេល​នោះ​ រក​បាន​ដោយ សុខ សំណាង ពីរ​គ្រាប់​​នាទី​ទី ២១​ និង​នាទី​ទី​ ៣១ ​​ស្រប​ពេល​​គ្រាប់​ទី​៣ ​រក​បាន​ដោយ ហ៊ូយ ផល្លីន ​នៅ​នាទី​ទី​៦៥ ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី