• 2020-10-19 13:33:52
  • បាល់ទាត់

គ្មាន​ការ​ពិន័យ​លើ​ អ្នក​ចាំ​ទី​ដែល​ធ្វើ​ឲ្យ Van Dijk របួស​ដល់​ថ្នាក់​វះកាត់​នោះ​ទេ

  • 2020-10-19 13:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ Everton កីឡាករ Jordan Pickford នឹង​មិន​រង​ការ​ពិន័យ​អ្វី​​ពី​សមាគម​បាល់ទាត់​អង់គ្លេស​នោះ​ទេ ទោះ​ជា​ខ្លួន​បាន​បង្ក​ឲ្យ​ខ្សែ​ការពារ​ Liverpool កីឡាករ Virgil Van Dijk រង​របួស​ ដល់​ថ្នាក់​ខកខាន​លេង​យ៉ាង​តិច​ ៦ខែ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​របស់​សារព័ត៌មាន​បាល់ទាត់​ប្រទេស​អង់គ្លេស។

ខាង​ FA យល់​ថា ការ​ពិន័យ​ទៅ​លើ​ Pickford នឹង​ធ្វើ​ឡើង​ ប្រសិន​បើ​អាជ្ញាកណ្ដាល​ដឹកនាំ​ការ​ប្រកួត និង​ទីស្នាក់ការ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR មើល​មិន​ឃើញ​នូវ​កំហុស​របស់​កីឡាករ​រូប​នេះ។

អំឡុង​ប្រកួត​រវាង​ Everton និង​ក្លឹប​ Liverpool កាល​ពី​ថ្ងៃ​សៅរ៍​ កន្លង​ទៅ​ អ្នក​ចាំ​ទី​អង់គ្លេស​ Pickford បាន​ហក់​ទៅ​ឈូស​ស្លាយ​ និង​កៀប​ប្រឡោះ​ជើង Van Dijk យ៉ាង​ពេញ​ទំហឹង​ ក្នុង​គោលបំណង​ការពារ​កុំ​ឲ្យ​កីឡាករ​រូប​នេះ​រក​គ្រាប់​បាល់ ក្រោយ​មាន​ការ​ទាត់​ក្រោះ​ពី​ខ្សែ​បម្រើ​ Fabinho។

នៅ​តាម​កញ្ចក់​ទូរទស្សន៍ Van Dijk សម្ដែង​សេចក្ដី​ឈឺចាប់​យ៉ាង​អនេក ដែល​ធ្វើ​ឲ្យ​គេ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ការ​ប្រកួត​ត្រឹម​នាទី​ទី១១។ គ្រប់​គ្នា​នឹក​ស្មាន​ថា អាជ្ញាកណ្ដាល​ប្រាកដ​ជា​ផ្ដល់​កាត​ក្រហម​ទៅ​កាន់ Pickford ហើយ​ឲ្យ​បាល់​ពិន័យ​ ១១ម៉ែត្រ​ទៅ​កាន់ Liverpool។ ប៉ុន្តែ​គ្រប់​ការ​រំពឹង​ទុក​ខុស​ស្រឡះ ក្រោយ​អាជ្ញាកណ្ដាល និង​ VAR សម្រេច​ឲ្យ​បាល់​ហ្វ្រីឃីក​ទៅ​ Everton ក្រោម​មូលហេតុ​ដែល ស្មា​របស់​ Van Djik ស្ថិត​នៅ​ជំហរ​ក្រៅ​ល្បែង (Offside)។

Van Djik ត្រូវ​វះ​កាត់​ជង្គង់​របស់​ខ្លួន ដែល​អាច​ឲ្យ​កីឡាករ​រូប​នេះ​ខកខាន​បង្ហាញ​ខ្លួន​យ៉ាង​តិច​ ៦ខែ ហើយ​អាច​នឹង​មិន​លេង​សោះ​តែ​ម្ដង​ក្នុង​រដូវ​កាល ២០២០/២១​នេះ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ Pickford ឈូស Van Dijk៖

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី