• 2020-10-19 02:16:25
  • បាល់ទាត់

Aston Villa ​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់ ឈ្នះ​គ្រប់​ប្រកួត​រដូវ​កាល​នេះ​

  • 2020-10-19 02:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Aston Villa ​​បាន​យក​ជ័យជម្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ​១-០ ​កាល​ពី​​យប់មិញ​នេះ​ទៀត ​ដើម្បី​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន។

​ប៉ះ​ជាមួយ Leicester City ​ក្រុម Aston ​នៅ​តែ​បន្ដ​លេង​បាន​យ៉ាង​ល្អ​ដដែល។ ​ការ​ប្រកួត​មួយ​នេះ ​ឱកាស​មាន​ទៅ​មាន​មក ​ហើយ​ក្រុម Leicester City ​ព្យាយាម​សម្រុក​មែនទែន ដើម្បី​ស្វែង​រក​គ្រាប់​បាល់។ តែ​ចុង​ក្រោយ​ការ​សម្រុក​នោះ​មិន​ទទួល​បាន​ផល​ឡើយ ផ្ទុយ​ទៅ​វិញ Aston Villa ​ទេ ដែល​រក​បាន​១​គ្រាប់​នៅ​នាទី៩០+ ​ដោយ ​Ross Barkley ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Aston Villa ​៤​ប្រកួត​មក​នេះ ​ឈ្នះ​ទាំង​៤​ប្រកួត​តែ​ម្ដង ​និង​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​នៅ​ដើម​រដូវ​កាល​នេះ ដែល​ឈ្នះ​ការ​ប្រកួត​រហូត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់