• 2020-10-14 13:00:00
  • បាល់ទាត់

គ្រូ​ព័រទុយហ្គាល់៖ Ronaldo ឆ្លង​កូវីដហើយ នៅ​ចង់​លេង​បាល់​ទៀត​

  • 2020-10-14 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Fernando Santos គ្រូ​បង្គោល​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Cristiano Ronaldo ឆ្លង​ជំងឺ​កូវីដ-១៩​ ហើយ​ តែ​គេ​នៅ​តែ​ចង់​លេង​បាល់​ទៀត​។

លោក​ Santos បាន​និយាយ​ថា​៖" Ronaldo ឆ្លង​កូវីដ​ហើយ​ហ្នឹង​ តែ​គេ​និយាយ​ថា​ គេ​នៅ​តែ​ចង់​បន្ត​លេង​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" កីឡាករ​ណា​ ដែល​មិន​បាន​ចូល​រួម​ការ​ប្រកួត​ដោយ​សារ​តែ​ឆ្លង​កូវីដ​ គឺ​ជា​ការ​បាត់​បង់​ធំ​បំផុត​ចំពោះ​ក្រុម​។ ជាក់​ស្ដែង​ដូច​ Ronaldo នេះ​ឯង​។ តែ​ទោះ​យ៉ាង​ណា​ក្ដី​ ខ្ញុំ​នៅ​តែ​ជឿជាក់​លើ​កីឡាករ​ដទៃ​ទៀត​ ក្នុង​ក្រុម​ខ្ញុំ​អញ្ចឹង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​រក​ឆ្លង​កូវីដ-១៩ Ronaldo នឹង​មិន​បានចូល​រួម​ប្រកួត​តទល់​នឹង​ក្រុម​ជម្រើស​ស៊ុយអែត​នៅ​ក្នុង​ថ្ងៃ​នេះ​ទេ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់