• 2020-10-14 03:58:55
  • បាល់ទាត់

Ronaldo ឆ្លង​កូវីដ Georgina ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ថា៖ "បង​ជា​កម្លាំង​ចិត្ត​របស់​អូន"

  • 2020-10-14 03:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Georgina Rodriguez បាន​​ទូរសព្ទ​ទៅ​កាន់​​គូស្នេហ៍​ Cristiano Ronaldo ដើម្បី​លើក​ទឹកចិត្ត បន្ទាប់​ពី​ដឹង​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា។

បន្ទាប់​ពី​​សន្ទនា​គ្នា​តាម​រយៈ​វីដេអូ Rodriguez បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ​​​សារ​ដ៏​ផ្អែមល្ហែម​ថា៖ "បង​ជា​កម្លាំង​ចិត្ត​របស់​អូន" ភ្ជាប់​នូវ​​រូប​បេះដូង​ផង​ដែរ។ ក្នុង​រូបថត​បង្ហាញ​ឲ្យ​ឃើញ Ronaldo ដេក​លើក​គ្រែ ស្ថិត​ក្នុង​ពេលវេលា​ដាក់​ដាច់​ដោយឡែក​ពី​គេ។

សហព័ន្ធ​បាល់ទាត់​របស់​ព័រទុយហ្គាល់​បាន​ប្រកាស​ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus បាន​ឆ្លង​កូវីដ-១៩ ដោយ​រក​ឃើញ​អំឡុង​ពេល​​ធ្វើ​តេស្ដ​សុខភាព​ក្នុង​ក្រុម​ជម្រើសជាតិ​ត្រៀម​ជួប​នឹង​​ស៊ុយអែត។ ពួក​គេ​ក៏​បញ្ជាក់​ផង​ដែរ សមាជិក​​កីឡាករ​ផ្សេង​ទៀត​ក្នុង​ក្រុម​ជម្រើសជាតិ​គឺ​គ្មាន​នរណា​ឆ្លង​ដែរ ត្បិត​បាន​ទាក់ទង​ជាមួយ Ronaldo ក្ដី។

ព័រទុយហ្គាល់​ត្រូវ​មាន​ភារកិច្ច​លេង​ជាមួយ​ស៊ុយអែត​នៅ​រាត្រី​នេះ ក្នុង​ពាន​រង្វាន់ UEFA Nations League ក្នុង​វគ្គ​សន្សំ​ពិន្ទុ៕ ​ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់