• 2020-10-14 01:47:53
  • បាល់ទាត់

ឆ្លង​កូវីដ​១៩ ​ប៉ុន្តែ Ronaldo ​នៅ​អង្គុយ​មើល​សមាជិក​ហាត់​ជា​ធម្មតា​

  • 2020-10-14 01:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​កាល​ពី​យប់មិញ​នេះ ​និង​ត្រូវ​ដាក់​ដោយ​ឡែក​ពី​សមាជិក​ក្រុម​ព័រទុយហ្គាល់​ដទៃ​ទៀត។

​ត្បិត​តែ​កំពុង​នៅ​ដោយ​ឡែក​យ៉ាង​នេះ​មែន ប៉ុន្តែ Ronaldo ​ក៏​បាន​មក​អង្គុយ​មើល​សមាជិក​ហ្វឹកហាត់​ជា​ធម្មតា​ផង​ដែរ ​ដើម្បី​ត្រៀម​លេង​នៅ UEFA Nations League ​។ ​បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ ​ឆ្លង​មេរោគ​ប៉ុន្ដែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ ​និង​កំពុង​ដាក់​នៅ​ដោយ​ឡែក​ដើម្បី​តាមដាន​បន្ដ​ទៀត។ គេ​រំពឹង​ថា​មិន​យូរ​ឡើយ Ronaldo ​នឹង​អាច​ជា​សះស្បើយ​បាន​ដូច​កីឡាករ​ដទៃ​ទៀត ដែល​ឆ្លង​មេរោគ​និង​មិន​ចេញ​រោគ​សញ្ញា។

រំលឹក​ថា Ronaldo ​បាន​លេង​ជាមួយ​ក្រុម​បារាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ​ពេញ​៩០​នាទី​តែ​ម្ដង។ ​រូបគេ​ក៏​បាន​ចាប់​ដៃ​ជាមួយ​កីឡាករ​ជា​ច្រើន​នាក់​ក្នុង​ការ​ប្រកួត​នោះ​ផង​ដែរ។ គេ​កំពុង​បារម្ភ​ចំពោះ​សមាជិក​ដទៃ​ទៀត​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ប៉ុន្តែ​លទ្ធផល​ធ្វើ​តេស្ដ​លើក​ដំបូង​បញ្ជាក់​ថា​គ្មាន​អ្នក​ឆ្លង​ទៀត​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់