• 2020-10-12 10:38:37
  • បាល់ទាត់

Wenger៖ Real ខ្សោយ ហើយ​ Barca ក៏​ខ្សោយ តែ​ក្លឹប​នេះ​ទេ​ជា​ក្លឹប​ល្អ​ជាង​គេ​នៅ​អឺរ៉ុប

  • 2020-10-12 10:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger អតីត​អ្នក​ចាត់ការ​ក្លឹប Arsenal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich ជា​ក្លឹប​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប​នា​ពេល​នេះ។

លោក​បាន​និយាយ​ថា៖ " Bayern នៅ​ពេល​នេះ​ជា​ក្លឹប​ល្អ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប " ។

លោក​បាន​បន្ត​ថា៖ " ប៉ុន្តែ​នេះ​ក៏​ព្រោះ​គ្មាន​ក្លឹប​ណា​រាង​ខ្លាំង​គ្រាន់​បើ​ដូច​កាល​ពី​លើក​មុន​ដែរ ដោយសារ​តែ​ Real Madrid ក៏​ខ្សោយ ហើយ Barcelona ពេល​នេះ​ក៏​ខ្សោយ​ដែរ " ។

Bayern Munich ក្នុង​ឆ្នាំ២០២០​នេះ​បាន​បំបាក់ Paris Saint-Germain យក​ពាន UEFA Champions League យក​ឈ្នះ​ Sevilla យក​ពាន UEFA Super Cupហើយ​បំបាក់​ក្លឹប​នៅ​អាល្លឺម៉ង់​ប្រមូល​ពាន​ក្នុង​ស្រុក​អស់ ដែល​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​ឈ្នះ ៥៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់