• 2020-10-12 06:57:42
  • បាល់ទាត់

គ្រូ​បារាំង ​ថា​សប្បាយ​ចិត្ត​ណាស់ ដែល​បិទ Ronaldo ​ជាប់​យប់មិញ​

  • 2020-10-12 06:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ប្រព័ន្ធ​ការពារ​របស់​ខ្លួន​លេង​ល្អ ​បិទ Cristiano Ronaldo ​មិន​ឱ្យ​រក​គ្រាប់​បាល់​បាន​។

​ការ​ប្រកួត​រវាង​ក្រុម​បារាំង ​និង​ព័រទុយហ្គាល់​នៅ​យប់មិញ​នេះ ​មិន​មាន​គ្រាប់​បាល់​នោះ​ទេ ពោល​គឺ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។ Ronaldo ​ដែល​លេង​៩០​នាទី ​ស្វែង​រក​ឱកាស​ស៊ុត​ចេញ​បាន​តែ​៣​ជើង​គត់ ​និង​មិន​អាច​ទម្លាយ​សំណាញ់​ទី​ខាង​ក្រុម​បារាំង​បាន​ឡើយ។ ស្រប​ពេល​បារាំង​វិញ ​ក៏​មិន​អាច​ទៅ​មុខ​រួច ​រក​គ្រាប់​បាល់​បាន​ដែរ។

ជាមួយ​លទ្ធផល​ស្មើ​គ្នា​នេះ លោក Deschamps គ្រូ​បង្វឹក​ក្រុម​បារាំង ​និយាយ​ថា​លោក​ពេញ​ចិត្ត​ជាមួយ​ការ​លេង​របស់​កូន​ក្រុម ជា​ពិសេស​នៅ​តំបន់​ការពារ​តែ​ម្ដង។ ​ការ​ដែល​បិទ Ronaldo ​មិន​ឱ្យ​មាន​សកម្មភាព​ច្រើន​លើ​ទីលាន គឺ​ជា​ជោគជ័យ​មួយ​ក្នុង​ការ​ប្រកួត ព្រោះ​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ​ម្នាក់​នេះ​ហើយ​ដែល​អាច​ផ្លាស់​ប្ដូរ​ការ​ប្រកួត​មួយ​បាន​។

ស្រប​ពេល​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​ក្រុម​កីឡាករ​បារាំង​ភាគ​ច្រើន​បាន​បង្ហោះ​រូប​សប្បាយ​រីករាយ​នៅ​ពេល​បាន​លេង​ជាមួយ Idol ​របស់​ខ្លួន ​គឺ Ronaldo ​ទៅ​វិញ ​ដោយ​ម្នាក់​ៗ​ហាក់​ដូចជា​មិន​រវល់​ជាមួយ​លទ្ធផល​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់