• 2020-10-09 02:08:06
  • បាល់ទាត់

Calvert-Lewin ​តែត​១​គ្រាប់​យ៉ាង​ស្អាត ជួយ​អង់គ្លេស​ឈ្នះ​វែល ​៣-០​

  • 2020-10-09 02:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Dominic Calvert-Lewin ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ហើយ ​និង​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ផង​ដែរ ​ក្នុង​ជ័យជម្នះ ៣-០ ​លើ​ក្រុម​ជម្រើស​ជាតិ​វែល។

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ការ​ប្រកួត​នេះ បាន​ផ្លាស់​ប្ដូរ​សមភាព​កីឡាករ​ជា​ច្រើន។ ​លោក Gareth Southgate ​បាន​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​មក​រួម​ក្រុម គឺ​ Dominic Calvert-Lewin ​របស់​ក្រុម Everton ​ដែល​កំពុង​ឡើង​ជើង​ជា​ខ្លាំង។ ​ជា​លទ្ធផល​ឃើញ​ថា ​ប្រកួត​ដំបូង​របស់​គេ​គឺ​រក​បាន​១​គ្រាប់​ផង​ដែរ ​ដែល​ជា​ការ​តែត​បញ្ចូល​ទី​យ៉ាង​ស្អាត​តែ​ម្ដង។ ​

​គ្រូ​បង្វឹក​ក្រុម​អង់គ្លេស ​បាន​និយាយ​ចំពោះ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ខ្លួន​ថា​រូបគេ​កំពុង​ពេញ​ទម្រង់​លេង​ហើយ។ ​វត្តមាន​របស់ Dominic Calvert-Lewin ​បាន​ធ្វើ​ឱ្យ​ក្រុម​អង់គ្លេស​កាន់​តែ​មុត​ស្រួច​នៅ​តំបន់​ខាង​លើ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​នឹង​កាន់​តែ​លេង​ល្អ​ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី