- 2020-10-08 13:04:05
- បាល់ទាត់
Depayសារភាពថា តាមត្រូវគេទៅលេងនៅ Barca ទៅហើយនៅពេលនេះ
- 2020-10-08 13:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Depayសារភាពថា តាមត្រូវគេទៅលេងនៅ Barca ទៅហើយនៅពេលនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Lyon កីឡាករ Memphis Depay បាននិយាយកាលពីពេលថ្មីៗនេះថា ការទិញដូរគេទៅក្លឹប Barcelona ជិតរួចស្រេចហើយ តែបែរជាត្រូវបរាជ័យទៅវិញ។
Depay បាននិយាយថា៖" ការព្រមព្រៀងគ្នារវាង Barca និង Lyon ជិតរួចស្រេចហើយ។ ខ្ញុំអត់ចង់និយាយឲ្យស៊ីជម្រៅជាងហ្នឹងទេ តែបើតាមធម្មតាវិញការទិញដូរហ្នឹងគឺរួចស្រេចហើយហ្នឹង" ។
កីឡាកររូបនេះបានបន្តថា៖" តែអ្វីៗត្រូវបានប្រែប្រួលវិញ។ ឥឡូវហ្នឹងខ្ញុំមានតែខិតខំលេងនៅ Lyon ហ្នឹងដដែលវិញទេ។ បើខ្ញុំនៅតែលេងបានល្អឲ្យក្លឹបនេះ រឿងខាងលើនឹងហ្នឹងកើតឡើងម្ដងទៀតហើយមើលទៅ" ។
គួរបញ្ជាក់ផងដែរថា Barcelona បានបរាជ័យក្នុងការទិញយក Depay ពី Lyon ក្នុងតម្លៃខ្លួនជាង ៥១លានដុល្លារ នៅរដូវកាលទិញដូរកីឡាករឆ្នាំនេះ៕