• 2020-10-08 07:24:08
  • បាល់ទាត់

គ្រូ​អេស្ប៉ាញ ​ស្រលាញ់​ទម្រង់​លេង​ Traore ​ជា​អ្នក​សម្លាប់​ពិត​ប្រាកដ​

  • 2020-10-08 07:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Adama Traore ​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ជា​លើក​ដំបូង​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​បាន​បង្កើត​ឱកាស​ឱ្យ​ក្រុម​ច្រើន​ផង​ដែរ។

​អេស្ប៉ាញ ​លេង​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំង​ព័រទុយហ្គាល់ ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក ​Luis Enrique ​គ្រូ​បង្វឹក​ក្រុម​អេស្ប៉ាញ​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ Adama Traore ​ឱ្យ​បង្ហាញ​សមត្ថភាព​ផង​ដែរ។ ​មិន​ខុស​ពី​កាល​លេង​ឱ្យ​ក្លឹប​អាជីព​ Wolves ​នោះ​ទេ ​អតីត​កីឡាករ​ក្រុម Barcelona ​រូប​នេះ​ធ្វើ​បាន​យ៉ាង​ល្អ ទាំង​ល្បឿន​និង​បច្ចេកទេស ​បើ​ទោះ​ជា​នេះ​ជា​ប្រកួត​ដំបូង​របស់​ខ្លួន​ក៏​ដោយ។

​លោក Enrique ​បាន​និយាយ​ចំពោះ​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ខ្លួន​ថា​៖ “Adama ​គឺ​ជា Adama ​ដែល​កំពុង​មាន​ទម្រង់​លេង​ល្អ​បំផុត​មួយ។ ​នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន​ពី​គាត់ ​ជាមួយ​សមត្ថភាព​ដើម្បី​យក​ឈ្នះ​ដៃ​គូ​របស់​គាត់​លើ​ទីលាន។ ​គាត់​លេង​នៅ​តំណែង​ជា​អ្នក​សម្លាប់។ ​ត្រឹម​កីឡាករ​ម្នាក់ ​ពួកគេ​មិន​អាច​ទប់​ជាមួយ​គាត់​បាន​ទេ។ ពួកគេ​ត្រូវ​ប្រើ​កីឡាករ​ពីរ​នាក់​ទើប​បិទ​គាត់​បាន​”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី