• 2020-10-07 12:28:01
  • បាល់ទាត់

Smallingថា​ សប្បាយ​ចិត្ត​ខ្លាំង​ ដែល​បាន​មក​លេង​នៅ​ Roma វិញ

  • 2020-10-07 12:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​ Chris Smalling បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ពិត​ជា​សប្បាយ​ជា​ខ្លាំង​ ដែល​បាន​ត្រលប់​ពី​ក្លឹប​ Manchester United មក​លេង​ឲ្យ​ក្លឹប​ Roma វិញ​។

Smalling បាន​និយាយ​ថា​៖" នៅ​ក្លឹប​ Man Utd ពិត​ជា​កន្លែង​មួយ​ដ៏​អស្ចារ្យ​ ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ជា​មួយ​ពួក​គេ​កន្លង​មក​ និង​បាន​បង្រៀន​មេរៀន​ដល់​ខ្ញុំ​ច្រើន​ ដើម្បី​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ និង​មនុស្ស​ល្អ​ ដែល​អាច​ចុះ​សម្រុង​ជា​មួយ​គេ​ក្នុង​ក្រុម​។ ខ្ញុំ​នឹង​ចងចាំ​ពួក​គេ​រហូត​ទៅ​ "។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​នោះ​គឺ​បាន​មក​លេង​ឲ្យ​ Roma វិញ​។ ដូច​មនុស្ស​គ្រប់​គ្នា​ដឹង​ហើយ​ ខ្ញុំ​ចង់​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​នេះ​ណាស់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Smalling បាន​មក​លេង​ឲ្យ​ Roma ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃ​ទី០៥​ ខែ​តុលា​ ឆ្នាំ​២០២០​ និង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​ ២០២៣​ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់