- 2020-10-01 11:12:39
- បាល់ទាត់
Courtois យល់ថា Hazard កំពុងតែ Sad បន្តិចហើយ
- 2020-10-01 11:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Courtois យល់ថា Hazard កំពុងតែ Sad បន្តិចហើយ
ចន្លោះមិនឃើញ
អ្នកចាំទីក្លឹប Real Madrid កីឡាករ Thibaut Courtois បាននិយាយកាលពីពេលថ្មីៗនេះថា គេសង្ឃឹមថាខ្សែប្រយុទ្ធ Eden Hazard នឹងត្រលប់មកលេងជាមួយគេវិញឆាប់ៗ។
Courtois បាននិយាយថា៖" Hazard ប្រាកដជាមិនសប្បាយចិត្តទេ។ គេហ្វឹកហាត់អីបានល្អណាស់ តែចៃដន្យអីគេមានរបួសឈឺសាច់ដុំជើងហ្នឹង។ យ៉ាងណាខ្ញុំសង្ឃឹមថា គេនឹងអាចមកវិញឆាប់ៗជាមួយពួកយើង។ "
អ្នកចាំទីរូបនេះបានបន្តថា៖" ឥឡូវនេះគេមកវិញហើយ គ្រាន់តែហ្វឹកហាត់អីខ្លាំងៗដូចមុនអន់ទាន់បាន តែគេមកជាប់លាប់ណាស់។ អញ្ចឹងមានតែរង់ចាំមើលទាំងអស់គ្នាសិនទេ។ "
គួរបញ្ជាក់ផងដែរថា Hazard មានបញ្ហាសាច់ដុំជើងតាំងពីថ្ងៃទី១-២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងមក ដែលធ្វើឲ្យគេអាកខានការប្រកួតជាមួយ Real ចំនួន ៣ប្រកួត៕