• 2020-09-29 03:25:57
  • បាល់ទាត់

លោក គីម​ ហ៊ាង៖​ រដូវ​កាល​ថ្មី​បើ​រកស៊ី​កាក់កប​នឹង​ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ជួយ​វិស័យ​បាល់ទាត់​

  • 2020-09-29 03:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​បណ្ឌិត​ គីម​ ហ៊ាង​ ស្ថាបនិក​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW Cambodian League​ ថា​រដូវ​កាល​ថ្មី​ ឆ្នាំ​២០២១​ បើ​របរ​រកស៊ី​កាក់កប​លោក​នឹង​ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ ដើម្បី​ចូលរួម​ជួយ​អភិវឌ្ឍន៍​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា។​

បណ្ឌិត​ គីម​ ហ៊ាង​

បណ្ឌិត​ គីម​ ហ៊ាង​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​រៀបចំ​កម្មវិធី​បាល់ទាត់​ KW Cambodian League ​រដូវ​កាល​ទី៩​ ឆ្នាំ​២០២០​ ក៏​ដូច​ជា​ការ​រកស៊ី​ផង​ដែរ​គឺ​មាន​ការ​លំបាក​តែ​ម្ដង​ ដោយ​សារ​តែ​ការ​រាតត្បាត​ពី​ជំងឺ​ឆ្លង​ COVID 19​ នេះ។​ តែ​យ៉ាង​ណា​លោក​ផ្ទាល់​ រួម​ហ្នឹង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ក្រុម​និមួយៗ​ជម្នះ​រហូត​បញ្ចប់​ជា​ផ្លូវ​ការ។​

Khmer United លើក​ពាន KW Cup

ស្ថាបនិក​របស់​ពាន​ពាក់​កណ្ដាល​អាជីព​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ការ​ចំណាយ​លើ​ពាន​រង្វាន់​ KW Cambodian League​ លើក​នេះ​ខ្ទង់​ជាង​ ៣ម៉ឺន​ដុល្លារ​ នេះ​ដោយ​តែ​បញ្ហា​ COVID 19​ ផង​ហើយ​បើ​បូក​ហ្នឹង​ពាន​រង្វាន់​សប្បុរសធម៌​ ការ​ចំណាយ​លើ​ក្រុម​ផ្ទាល់​ខ្លួន​ទៀត​ប្រហែល​សរុប​ ៧ម៉ឺន​ដុល្លារ​ឯណោះ។​ លោក​បណ្ឌិត​បន្ថែម​ទៀត​ថា​ រដូវ​កាល​ថ្មី​ ២០២១​ ប្រសិន​មុខរបរ​របស់​លោក​កាក់កប​ជាង​នេះ ​នឹង​ចំណាយ​រហូត​ដល់​១០​ម៉ឺន​ដុល្លារ​តែ​ម្ដង​ក្នុង​ការ​រៀបចំ​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ខាងលើ​ក៏​ដូច​ជា​រួមចំណែក​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ ​ជំរុញ​ជា​សកម្មភាព​កីឡា​មួយ​នេះ​ឲ្យ​មាន​ជា​ហូរហែ​ថែម​ទៀត។​

TN Kandal FC​ លើក​ពាន​ KW Cambodian League

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW Cambodian League ​រដូវ​កាល​ទី៩​ ឆ្នាំ​២០២០​ នេះ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៧​ ខែ​កញ្ញា។​ ជើងឯក​ KW Cambodian League​ បាន​លើ​ TN Kandal FC​ ទទួល​បាន​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ (១ម៉ឺន​ដុល្លារ)។​ ចំណែក​ជើងឯក​ KW Cambodian Cup​ បាន​លើ​ក្រុម​ Khmer United Fc​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ (៥០០០​ដុល្លារ)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី