• 2020-09-28 04:41:29
  • បាល់ទាត់

៤នាក់ ដែល Ronaldo ប្រេស៊ីល គិតថាល្អជាងគេក្នុងប្រវត្តិសាស្រ្ដបាល់ទាត់

  • 2020-09-28 04:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រេស៊ីល Ronaldo បានបង្ហាញឈ្មោះកីឡាករ ៤រូប ដែលខ្លួនគិតថាជាកីឡាករបាល់ទាត់ល្អជាងគេបំផុត​ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់ ដែលមានរួមមាន Pele, Diego Maradona, Lionel Messi និង Cristiano Ronaldo។

Ronaldo ពេលនៅលេងឲ្យជម្រើសជាតិប្រេស៊ីល (រូបភាព៖ Reuters)

អតីត​ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល វ័យ៤៤ឆ្នាំ បានថ្លែងប្រាប់ Goal ថា៖

"សម្រាប់ខ្ញុំ, បើនិយាយពីកីឡាករល្អបំផុត​ក្នុង​ប្រវត្តិសាស្រ្ដ គឺមាន ៤រូប គឺ Pele, Maradona, Messi និង Cristiano។ ពួកគេគឺជាកីឡាករល្អបំផុត​ទាំង ៤ ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់"។

យ៉ាងណាក្ដី បើនិយាយពីកីឡាករវ័យក្មេងដែល Ronaldo ពេញចិត្ត គឺ Kylian Mbappe។ "បើឲ្យខ្ញុំចុះកុងត្រាយកកីឡាករម្នាក់ឥលូវនេះ ខ្ញុំនឹងយក Mbappe។ ការលេង​របស់​កីឡាកររូបនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់ខ្លួនឯង ពេលនៅជាកីឡាករ"។

គួររំលឹកថា Ronaldo ត្រូវបានគេចាត់ទុកថាជាវីរបុរសមួយរូប​របស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ បុរស​កម្ពស់ ១,៨៣ម៉ែត្ររូបនេះ បានលេងឲ្យជម្រើសជាតិពីឆ្នាំ១៩៩៤ ដល់ ២០១១ និងបានឈ្នះពានរង្វាន់ជាច្រើន រួមទាំងឈ្នះ World Cup ២ដង (១៩៩៤, ២០០២) និងឈ្នះ Copa America ២ដង (១៩៩៧, ១៩៩៩) ផងដែរ។ Ronaldo ក៏ធ្លាប់ឈ្នះពានកីឡាករល្អបំផុតរបស់ FIFA ៣ដងផងដែរ នៅឆ្នាំ១៩៩៦, ១៩៩៧ និង ២០០២។

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី