• 2020-09-27 04:59:59
  • បាល់ទាត់

Klopp ​ហ៊ាន​និយាយ​ថា Liverpool ​នឹង​សងសឹក Arsenal ​វិញ​មិន​ខាន​

  • 2020-09-27 04:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Arsenal ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​ស្អែក​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​សម្រាប់​ការ​ប៉ះ​គ្នា​នេះ​ដែរ ជា​ការ​ប្រកួត​ស្វិតស្វាញ​មិន​ខាន ព្រោះ​ថា​២​ប្រកួត​ជាប់​គ្នា​មក​ហើយ ដែល​ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Arsenal ​។ ​ដោយ​លើក​ទី​១​នោះ ​នៅ​លីគ​អង់គ្លេស ​និង​លើក​ទី​២​វិញ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​នា​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។ ​ដោយសារ​តែ​ចាញ់​ជាប់​គ្នា​នេះ​ហើយ ទើប​បាន​ជា​លោក Klopp ​ថា​ប្រកួត​លើក​នេះ​ត្រូវ​តែ​ទទួល​បាន​ជ័យជម្នះ។

​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ​បាន​អះអាង​ថា​លើក​នេះ ត្រូវ​តែ​ប្រយុទ្ធ​យក​ពិន្ទុ​មក​វិញ។ លោក​អាច​និយាយ​បែប​នេះ ព្រោះ​បរាជ័យ​២​ដង​មក​នេះ ​ក្រុម​ទទួល​បាន​បទ​ពិសោធ​ច្រើន​មក​ហើយ ​និង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជា​និច្ច ​ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​ឱ្យ​អ្នក​គាំទ្រ​មក​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម