- 2020-09-27 04:22:51
- បាល់ទាត់
Koeman ថាមិនមែនជាកំហុសលោកទេ ដែល Suarez ចេញនោះ
- 2020-09-27 04:22:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Koeman ថាមិនមែនជាកំហុសលោកទេ ដែល Suarez ចេញនោះ
ចន្លោះមិនឃើញ
លោក Ronaldo Koeman បានអះអាងថាមិនមែនជាកំហុសរបស់លោកឡើយ ដែលខ្សែប្រយុទ្ធ Luis Suarez ត្រូវចាកចេញពីក្រុម FC Barcelona នោះទេ។
គ្រាន់តែបានចូលកាន់តំណែងភ្លាម អ្នកចាត់ការសញ្ជាតិហុល្លង់បានទូរសព្ទទៅកីឡាករម្នាក់ៗ ហើយបើនរណាមិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់ទេ លោកក៏បានប្រាប់ផ្ទាល់ភ្លាមផងដែរ។ ក្នុងនោះ Suarez ក៏ត្រូវបានលោក Koeman ប្រាប់ថាមិនស្ថិតក្នុងបញ្ជីកីឡាករប្រើប្រាស់ដែរ បើអាចរកក្លឹបថ្មីលេងទៅ។ មិនបានប៉ុន្មានផង ក្លឹប Barcelona ក៏បានចរចាបញ្ចប់កុងត្រារបស់គេដែលនៅសល់១ឆ្នាំនោះទៀត និងលក់ឱ្យទៅ AT Madrid ត្រឹមតម្លៃខ្លួន៦លានអឺរ៉ូប៉ុណ្ណោះ។
រឿងរ៉ាវដែលកើតឡើងទាំងអស់នោះ លោក Koeman ថាមិនមានជាការសម្រេចចិត្តរបស់លោកឡើយ។ អតីតកីឡាករ Barcelona រូបនេះនិយាយថា៖ “វាហាក់ដូចជាខ្ញុំក្លាយជាមនុស្សអាក្រក់ក្នុងរឿង Suarez នេះ ប៉ុន្តែវាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេ។ ខ្ញុំបានប្រាប់គាត់ថា បើគាត់នៅគាត់នឹងពិបាកក្នុងការមាននាទីលេង ប៉ុន្តែគាត់នៅតែជាកីឡាកររបស់យើង។ ការសម្រេចចិត្តជាច្រើនបានកើតឡើង មុនពេលខ្ញុំមកកាន់តំណែងទៅទៀត”៕