• 2020-09-25 11:56:16
  • បាល់ទាត់

កូន​ច្បង​ Zidane រសាត់​អណ្ដែត​ពេញ​អឺរ៉ុប​អស់​ចិត្ត គ្រោង​ទៅ​លេង​នៅ​អាហ្វ្រិក​ម្ដង

  • 2020-09-25 11:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ច្បង​របស់​គ្រូ​បង្គោល Real Madrid លោក Zinedine Zidane ខ្សែ​បម្រើ​បារាំង Enzo Zidane រៀប​ចំ​ខ្លួន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ម៉ារ៉ុក Wydad Casablanca នេះ​បើ​តាម​ការ​បង្ហោះ​របស់​ភ្នាក់ងារ​កីឡាករ​រូប​នេះ និង​អតីត​ខ្សែ​ការពារ​ឆ្វេង​ឆ្នើម​របស់​ Real Madrid លោក Roberto Carlos។

លោក Carlos បាន​និយាយ​ក្នុង​វីដេអូ​មួយ​នៅ​បណ្ដាញ​ Twitter ដោយ​សង្ឃឹម​ថា ក្លឹប​យក្ស​អាហ្វ្រិក​មួយ​នេះ​ព្រម​ទទួល​កូន​ប្រុស​ច្បង​របស់ Zidane។

Wydad ជា​ក្លឹប​ធំ​មួយ​នៅ​អាហ្វ្រិក​ ដោយ​ធ្លាប់​គ្រង​ជើង​ឯក​ពាន​កំពូល​ប្រចាំ​ទ្វីប​អាហ្វ្រិក ២ដង ហើយ​ក៏​ជា​ក្លឹប​ជើងឯក​ប្រចាំ​ប្រទេស​ម៉ារ៉ុក​ទៀត​ផង​។

កូន​ប្រុស​របស់ Zidane ធ្លាប់​លេង​នៅ Real Madrid តាំង​ពី​ឈុត​យុវជន រហូត​ដល់​ឈុត​ធំ ប៉ុន្តែ​គេ​មិន​មាន​សំណាង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុម​ធំ​របស់​អធិរាជ​ស​នោះ​ទេ។ កីឡាករ​ ២៥ឆ្នាំ​រូប​នេះ​ បាន​ចេញ​ពី Real ទៅ Alaves នៅ​ឆ្នាំ​២០១៧ លុះ​ក្រោយ​មក​ទៅ​លេង​នៅ​ស្វីស ហើយ​ក៏​ទៅ​ព័រទុយហ្គាល់ រួច​ត្រលប់​មក​អេស្ប៉ាញ​វិញ មុន​ពេល​ទៅ​លេង​នៅ​ម៉ារ៉ុក​ឆ្នាំ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់