• 2020-09-25 02:57:35
  • បាល់ទាត់

កត្ដា​នេះ​សោះ! ​ទើប​ Suarez ​ទៅ​ក្លឹប​គូ​ប្រជែង Barca ​វិញ ​ធ្វើ​ឱ្យ Messi ​ចម្លែក​ចិត្ត​ដែរ​

  • 2020-09-25 02:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Suarez ​បាន​និយាយ​លា​គ្នា​ជាមួយក្រុម FC Barcelona ​រួច​រាល់​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​ទិដ្ឋភាព​នោះ​ពិត​ជា​សង្វេគ​មែនទែន។

​យ៉ាងណាមិញ ​ក្នុង​ឱកាស​និយាយ​លា​មិត្ត​រួម​ក្រុម​នោះ​ដែរ ​អតីត​កីឡាករ Liverpool ​ខាង​លើ​នេះ ​បាន​បង្ហើប​ថា Messi ​ក៏​មិន​សូវ​សប្បាយ​ចិត្ត​ដែរ ​ពេល​ដឹង​ថា​ខ្លួន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​គូ​ប្រជែង​ក្នុង​លីគ​ជាមួយ​គ្នា​បែប​នេះ។ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រូប​គេ​ចង់​ទៅ​លេង​នៅ​ក្លឹប​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ​ដើម្បី​ប្រជែង​យក​ពាន​រង្វាន់​។

​Suarez ​បាន​និយាយ​ថា​៖ “Leo ​ដឹង​ថា​ខ្ញុំ​គិត​អី ​យើង​ចាស់​ៗ​អស់​ហើយ ដែល​អាច​ផ្ដល់​ដំបូន្មាន​ឱ្យ​គ្នា​បាន។ គាត់​មាន​អារម្មណ៍​ចម្លែក​ដែរ ​ព្រោះ​ខ្ញុំ​ទៅ​ក្លឹប​គូ​ប្រជែង​របស់ Barcelona ​ប៉ុន្តែ​វា​នឹង​មិន​ធ្វើ​ឱ្យ​មិត្តភាព​យើង​បែក​បាក់​ទេ។ ​ខ្ញុំ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ​ប៉ុន្តែ​ខ្ញុំ​ចង់​ទៅ​លេង​នៅ​ក្លឹប​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ Barcelona ​និង Real Madrid ​បាន​ក្នុង​ពាន​រង្វាន់​”។

​សូម​បញ្ជាក់​ថា ​​Suarez ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​តាំង​ពី​ឆ្នាំ​២០១៤ មក ​គ្រា​ដែល​រូបគេ​ផ្ទេរ​ពី Liverpool ​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​បាន​២៨៣​ប្រកួត ​និង​រក​បាន​១៩៨​គ្រាប់​ឯ​ណោះ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ ​និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន La Liga ​៤​ដង ​Copa del Rey ​៤​ដង​​និង Champions League ​១​ដង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់