• 2020-09-23 02:08:54
  • បាល់ទាត់

មុន​ប្រកួត​១​ម៉ោង Moyes ​និង​កីឡាករ​២​នាក់​ឆ្លង​កូវីដ ​តែ West Ham ​អាច​ឈ្នះ Hull ​៥-១ ​បាន

  • 2020-09-23 02:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​ការ​ប្រកួត​ជាមួយ​ក្រុម Hull City ​ប្រហែល​ជា​១​ម៉ោង ​លទ្ធផល​ពិនិត្យ​សុខភាព​បាន​បញ្ជាក់​ថា​អ្នក​ចាត់ការ David Moyes ​និង​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​២​នាក់​ទៀត​របស់ West Ham ​រក​ឃើញ​ថា​ផ្ទុក​មេរោគ Covid-19 ។

​យ៉ាងណាមិញ ​កីឡាករ​ទាំង​ពីរ​នាក់​នោះ​គឺ Issa Diop ​និង​ Josh Cullen ​នៅ​អង្គុយ​មើល​ការ​ប្រកួត​ក្នុង​ទីលាន​ដដែល ​គ្រាន់​តែ​មិន​អាច​ចូល​លេង​បាន។ ​ខណៈ​ដែល​លទ្ធផល​វិញ West Ham ​នៅ​តែ​អាច​លេង​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​នេះ ​ដោយ​រក​បាន​ជ័យជម្នះ​ដល់​ទៅ ​៥-១ ​ឯ​ណោះ។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Carabao Cup ​នេះ​ដែរ ​ក៏​មាន​១​គូ​មាន​រឿង​ស្រដៀង​នេះ​ដែរ គឺ​ក្រុម Spurs ​ក៏​ទទួល​បាន​ជ័យជម្នះ​ដោយ​ស្វ័យ​ប្រវត្តិ ​ដោយសារ​តែ​ក្រុម​ដែល​ជា​ដៃ​គូ Leyton Orient ​បាន​បោះ​បង់​ការ​ប្រកួត​ចោល ​ក្រោយ​ពី​កីឡាករ​ដល់​ទៅ​១៧​នាក់​រក​ឃើញ​ថា​ឆ្លង​មេរោគ​កូវីដ​១៩៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់