• 2020-09-18 00:11:28
  • បាល់ទាត់

Liverpool ​ទិញ​បាន Key Player ​ម្នាក់​ទៀត​ហើយ តម្លៃ​២៥​លាន​ផោន​

  • 2020-09-18 00:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​ទិញ​បាន​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ហើយ ​Thiago Alcantara ​ពី​ក្រុម Bayern Munich ​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​។

​ខ្សែ​បម្រើ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Bayern Munich ​តាំង​ពី​ឆ្នាំ​២០១៣​ម្ល៉េះ ​ដោយ​គ្រា​នោះ​ផ្ទេរ​ចេញ​ពី​ក្រុម Barcelona ​។ ​កាល​ពី​រដូវ​កាល​កន្លង​ទៅ រូបគេ​បាន​ដើរ​តួ​យ៉ាង​សំខាន់ ​ក្នុង​ការ​ជួយ​ក្រុម Bayern Munich ​ឈ្នះ​ពាន​រង្វាន់​៣ ​ក្នុង​នោះ​មាន​ទាំង UEFA Champions League ​ផង​ដែរ។ ​ការ​មក​លេង​នៅ Liverpool ​នេះ Alcantara នឹង​ពាក់​អាវ​លេខ​៦ ​ដែល​ជា​លេខ​ប្រចាំ​ត្រកូល​គេ​ដដែល។

​នេះ​ជា​កីឡាករ​ទី​២​ហើយ​ដែល​ក្រុម Liverpool ​ទិញ​ចូល​នា​រដូវ​កាល​ថ្មី​នេះ។ ​ដោយ​កីឡាករ​ទី​១​កន្លង​ទៅ​គឺ​ខ្សែ​ការពារ​ Kostas Tsimikas ​។ ​ដំបូង​ឡើយ ក្រុម Liverpool ​ក្រោម​ការ​ដឹក​នាំ​របស់ Klopp ​ថា​មិន​ទិញ​កីឡាករ​ថ្មី​ចូល​ទេ ដោយ​ប្រើ​តែ​កីឡាករ​ចាស់​ៗ​ប៉ុណ្ណោះ។ តែ​ដោយសារ​មើល​ឃើញ​ក្រុម​ខ្លាំង​ៗ​នៅ​អង់គ្លេស​ទិញ​កីឡាករ​ថ្មី​ខ្លាំង​ពេក ​ទើប​ពួកគេ​ត្រូវ​បញ្ចេញ​ប្រាក់​ទិញ​ដែរ​ហើយ ទើប​អាច​ប្រកួត​ប្រជែង​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់