- 2020-09-16 22:58:16
- បាល់ទាត់
ក្ដៅៗ Spurs យក Bale ពីក្រុម Real Madrid បានហើយ
- 2020-09-16 22:58:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ Spurs យក Bale ពីក្រុម Real Madrid បានហើយ
ចន្លោះមិនឃើញ
ក្រុម Spurs បានសម្រេចការខ្ចីជើងខ្សែប្រយុទ្ធ Gareth Bale ពីក្រុម Real Madrid ហើយ ជាមួយកុងត្រាខ្ចីជើងរយៈពេលវែង។
កីឡាករវែលខាងលើនេះ យល់ព្រមមកលេងឱ្យក្រុម Spurs ជាមួយកុងត្រាខ្ចីជើង១ឆ្នាំ និងតម្លៃពលកម្មដែលរូបគេទទួលបានគឺ១៣លានផោន។ ការប្រកាសជាផ្លូវការនឹងកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពីក្រុម Real Madrid និង Spurs បានយល់ព្រមគ្នាលើកុងត្រានេះទៅហើយ។
រំលឹកថា Bale ចាកចេញពីក្រុម Spurs កាលពី៧ឆ្នាំមុន ក្នុងតម្លៃខ្លួន៩០លានផោន។ ក្នុងការទៅលេងនៅអេស្ប៉ាញច្រើនឆ្នាំមកនេះ រូបគេជួយក្រុមឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែ២រដូវកាលចុងក្រោយនេះ មិនមានឱកាសបង្ហាញសមត្ថភាពទេ ក្រោមការដឹកនាំរបស់លោក Zidane ៕